ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ជន​មិន​ស្គាល់មុខ​វាយ​កូនប្រុស​ថៅកែ​ផ្ទះ​ពស់​ក្រុងព្រះសីហនុ របួសធ្ងន់ ​

ជន​មិន​ស្គាល់មុខ​វាយ​កូនប្រុស​ថៅកែ​ផ្ទះ​ពស់​ក្រុងព្រះសីហនុ របួសធ្ងន់ ​

ព្រះសីហនុ ៖ លោក​អនុ​សេនីយ៍ ឯក ជូ​រ័​ស៊ីន កូ​អូ​ស្ដាប់ ជនជាតិ​រុស្ស៊ី សញ្ជាតិ​កម្ពុជា​មន្ដ្រីនគរបាល​អន្ដោ ប្រវេសន៍​ខេត្ដ​ព្រះសីហនុ​និង​ជា​កូនប្រុស​ថៅកែ​ផ្ទះ​ពស់​នៅ ក្រុងព្រះសីហនុ​ត្រូវ បាន​ជន​មិន​ស្គាល់មុខ​ព្រួត​គ្នា​វាយ​បាក់ ថ្គាម​ទាំងសងខាង​ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ ។ ពុំមាន​ប្រភពព័ត៌មាន​ណាមួយ​បាន​ទម្លាយ​ឱ្យដឹងពី​មូលហេតុ​ច្បាស់ លាស់​នៅឡើយ​ទេ​ដោយ​គេ​គ្រាន់តែ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ជា​ជនជាតិ រុស្សី​ដូចគ្នា​ហើយ​បាន​ណាត់​បុរស​ជន ជាតិ​រុស្ស៊ី​ដែលជា​ឪពុក​កូ​អូ​ស្ដាប់​នោះ​ឱ្យ ទៅយក​លុយ​ទាក់ទិន​សងលុយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណុចកើតហេតុ​។ ប៉ុន្ដែ​ឪពុក​ជាប់រវល់​មិនបាន​ទៅតាម​ការ​ណាត់​ក៏​ឱ្យ​កូនប្រុស​ទៅ​ជំនួស ក៏ត្រូវ​ជនសង្ស័យ​ព្រួត​គ្នា​វាយ​សន្លប់​តែម្ដង ។​
​ករណីនេះ បានកើត​ឡើង​នៅលើ​ស្ពាន​បឹង​ព្រែក​ទប់​ខាងកើត​សណ្ឋាគារ​ឯករាជ្យ​ស្ថិត ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​ព្រះ សីហនុ​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ លោក​អនុសេនីយ៍ឯក ជូ​រ័​ស៊ិន កូ​អូ​ស្ដាប់ ជា​មន្ដ្រីនគរបាល អន្ដោប្រវេសន៍​មាន​សញ្ជាតិ​ខ្មែរ​មាន ដើមកំណើត​ជា​ជនជាតិ​រុស្ស៊ី មាន​ឪពុក ជា​ជនជាតិ​រុស្ស៊ី ជា​ថៅកែ​ផ្ទះ​ពស់ និង​ជា ម្ចាស់​សណ្ឋាគារ​លើ​កោះដែកគោល​សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ៕
15

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya