ភ្នំពេញ ៖ រឿងហេតុដែលធ្វើឲ្យប្រជាពលរដ្ឋនិងអ្នកដំណើររួមជាមួយសមត្ថកិច្ចមានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលយុវជនម្នាក់ជិះកង់១គ្រឿង ឡើងលើស្ពានព្រះមុនីវង្សថ្មី ហើយបានលើកកង់ទម្លាក់ចូលក្នុងទឹករួចក៏លោតទឹកតាមកង់ធ្វើអត្តឃាតខ្លួនឯងបានសម្រេច ដោយមិនដឹងពីមូលហេតុ ។ ហេតុការណ៍នេះធ្វើឲ្យមានការ
ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២០ និង ៣០ នាទី យប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅលើស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីនារីម្នាក់ដែលបានឃើញហេតុការណ៍ជាក់ស្តែងបានឲ្យដឹងថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលខាងលើ មានយុវជនម្នាក់វ័យជាង ២០ ឆ្នាំជិះកង់យ៉ាងកំសត់១គ្រឿង ទឹកមុខដូច ជាមនុស្សមានវិបត្តិផ្លូវចិត្ត និងមានបញ្ហាក្នុងខ្លួន ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅកើតទៅលិច ឡើងមកលើ
ស្ពានព្រះមុនីវង្សថ្មី ខណៈជិះដល់ចំណុចពាក់កណ្តាលស្ពាន យុវជនរងគ្រោះបានឈប់កង់ និងឈរ សម្លឹងទឹកទន្លេអស់រយះពេលជាង ១០នាទី ស្រាប់តែយុវជននេះលើកកង់របស់គេទម្លាក់ចូលទៅក្នុងទឹកទន្លេ ហើយរូបគេបានលោតបន្តទៅតាមកង់ ធ្វើអត្តឃាតខ្លួនឯងដោយមនុស្សជាច្រើនបានស្ទុះរត់ទៅឃាត់និងជួយចាប់ដែរន្តែជាអកុសល
យុវជនខាងលើក៏បានសម្រេចបំណងរបស់ខ្លួនបាត់ទៅហើយ។ ជុំវិញហេតុការណ៍ខាងលើនេះ ប្រជាពលរដ្ឋនិងនគរបាលយាមនៅគោលដៅស្ពានព្រះមុនីវង្សបានស្រវេស្រវ៉ា ហៅទូកអ្នកនេសាទជាច្រើនមកអន្តរាគមន៍រាវរកយុវជនខាងលើផងដែរ ប៉ុន្តែរកមិនឃើញដោយសារទឹកទន្លេ ឡើងខ្លាំងពេក ដូច្នេះយុវជននេះប្រហែលជាហូរទៅតាមទឹកទន្លេស្លាប់បាត់បង់ជីវិតទៅហើយ។ សមត្ថកិច្ចដែល ចុះទៅដល់កន្លែងកើតហេតុ
ក្រោយពីបានស្តាប់ការរៀបរាប់របស់សាក្សីដែលបានឃើញហេតុការណ៍បាន សន្និដ្ឋានថា យុវជនគិតខ្លីមកលោតទឹកសម្លាប់ខ្លួនខាងលើប្រហែលជារូបគេមានវិបត្តិស្នេហា ឬក៏វិបត្តិក្នុងក្រុមគ្រួសារ មិនអាចដោះស្រាយបាន ទើបធ្វើឲ្យរូបគេទ្រាំមិនបានគិតខ្លីមកប្រល័យជីវិតខ្លួនឯងនៅក្នុងទឹកទន្លេដែលកំពុងជន លិចច្រាំងបែបនេះ។
សមត្ថកិច្ចមូលដ្ឋានក៏បានអំពាវអំនាវដល់យុវជន យុវតី និងមនុស្សទាំងអស់ សូមកុំឲ្យគិតខ្លីដូចយុវជន ខាងលើ ព្រោះរាល់បញ្ហាដែលកើតមាន គឺមនុស្សគ្រប់ៗគ្នា តែងតែដោះស្រាយបានជានិច្ច ។ បើខ្លួនដោះស្រាយ មិនកើត អាចដើររកមនុស្សណាដែលមានចំណេះឲ្យជួយដោះស្រាយសូមកុំយកទឹកទន្លេជាលេសសម្រាប់បញ្ចប់ជីវិត ឈប់គិតបញ្ហាដែលកំពុងកើតមាន ៕
» ព័ត៌មានជាតិ » យុវជនម្នាក់លើកកង់ទម្លាក់ទឹកនិងលោតពីលើស្ពានធ្វើអត្តឃាតខ្លួនឯង