ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » បើកឡាន​មិន​ប្រយ័ត្ន​ក្រឡាប់​បះជើង ​

បើកឡាន​មិន​ប្រយ័ត្ន​ក្រឡាប់​បះជើង ​

 

ភ្នំពេញ ៖​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ត្រូវបាន​ហៅ​រថយន្តស្ទូច​មក​ចាប់​លើក ស្រាប់តែ​ដាច់​កាប ក្រឡាប់​ផី​ង​តែម្តង ស្ថិតនៅ​ត្រង់ចំណុច ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ម៉ាក នីសា​ន់ ឌី​សែ​ល ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1681 ប្រភេទ​កុង​តៃ​ន័​រ មាន​ដឹក​ទូ​កុង​តៃ​ន័​រ​ផងដែរ ជា​របស់​ក្រុមហ៊ុន តិច​ស្រ៊ុន ។​
មុន​កើតហេតុ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា រថយន្ត​កុង​តៃ​ន័​រ​ខាងលើ បើក​ពី​លិចទៅ​កើត ដែល​ទើប​មកពី​ដឹក​ឥ​វ៉ាន់​រោងចក្រ ក្បែរ​នោះ លុះ​បើក​ដល់​ចំណុចកើតហេតុ ដោយ​ស្ថានភាព​ដី​ផ្លូវ ទើប​ឈូសឆាយ​ថ្មី រថយន្ត​បាន​ជាប់ផុង​ទៅមុខ​ក៏​មិន​រួច ទោះជា​ថយក្រោយ​ក៏​មិន​រួច វិះ​កល​នឹង​ក្រឡាប់​ទៀតផង មិន​ហ៊ាន​ព្យាយាម​រើ​បំរាស់ អ្នកបើកបរ​សម្រេចចិត្ត ពន្លត់​ម៉ាស៊ីន ចោល​រងចាំ ព្រឹក​ភ្លឺ​ឡើង​ហៅរក​រថយន្តស្ទូច​មក​លើក លុះ​រហូតមកដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៨ ពេលដែល​រថយន្តស្ទូច​មក​ចាប់​លើ ស្រាប់តែ​ជា​ចៃដន្យ ស្រាប់តែ​ដាច់​ខ្សែកាប បណ្តាល​ឲ្យ​រថយន្ត​កុង​តៃ​ន័​រ ក្រឡាប់​ផី​ង សង្កត់​ទៅលើ​ខ្សែកាប​ភ្លើង ដាច់​របូត​ធ្លាក់​សង្កត់​ទៅក្នុង​ទឺ​ក​ត្រពាំង បះជើង​ឡើងលើ តែ​មិន​បង្ក​ឲ្យ​អ្នកណាម្នាក់​រងរបួស​ឡើយ ៕
81

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya