បាត់ដំបង ៖ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ២០១៤ មានករណីក្រឡាប់រថយន្តបន្តគ្នាបានឡើង នៅចំណុចផ្លូវកែងស្ថិតក្នុងភូមិ ស្រែ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានយីហោក្រុមហុ៑ននាំជ្រូកចូល ឈ្មោះចាន់ ធូមានជ័យ ។
មន្ត្រីនគរបាលស្រុកសំពៅលូន បាននិយាយថារថយន្តម៉ាកហ៊ីយ៉ានដាយ១គ្រឿងពាក់ ស្លាកលេខ ភ្នំពេញ 3B-4344 បានក្រឡាប់ក្រោយពី ដឹកជ្រូកជាច្រើនចេញពីលិចទៅកើត ។ មូលហេតុ ដោយសារក្រឡាប់ក៏ព្រោះតែអ្នកបើករថយន្តបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកែងបត់ចង្កូតមិនទាន់ ។
ជ្រូកជាច្រើនក្បាល បានរត់ប្រសេចប្រសាចពេញព្រៃ ។ ហើយម្ចាស់ជ្រូកបានទូរសព្ទ័ហៅកម្មកឲ្យមកជួយ រថយន្តដែលកហរឡាប់នោះ ។ កម្មកចំនួន២១នាក់ ត្រូវបានគេដឹកតាមរថយន្តដើម្បីឱ្យទៅជួយចាប់ជ្រូក ប៉ុន្តែមកដល់ចំណុច ភូមិវាល់វង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៍ត្រូវរថយន្តនោះក្រឡាប់បន្ថែមទៀត បណ្តាលឱ្យមនុស្សនាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីបើគេចម៉ូតូចរាចរតាមផ្លូវ ៕