ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ត្រីជន​ជាត​ខ្មែរ​ម្នាក់ ប្តី​ជា​ជនជាតិ​កូរ៉េ សម្លាប់ ចង់បាន​លុយ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ប្រពន្ធ​ ​

ស្ត្រីជន​ជាត​ខ្មែរ​ម្នាក់ ប្តី​ជា​ជនជាតិ​កូរ៉េ សម្លាប់ ចង់បាន​លុយ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ប្រពន្ធ​ ​

ត្បូងឃ្មុំ ៖​រឿង​រ៉ាង​នេះ នៅ​ថ្ងៃ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នគរបាល​ខេត្ដ ត្បូងឃ្មុំ បាន​ចុះទៅ​ជួប សម្ភាសន៍​និង​សួរនាំ ពី ដំណើររឿង របស់​ឪពុកម្ដាយ​និង​ក្រុមគ្រួសារ ស្ដ្រី​រងគ្រោះ​ដល់​ស្រុកកំណើត​តែម្ដង​នៅផ្ទះ​ស្ដ្រី​រងគ្រោះ​ស្ថិតនៅ ភូមិ​ក្ដ​ល់​លើ ឃុំ ទ្រា ស្រុក​ក្រូចឆ្មា ខេត្ដ​ត្បូងឃ្មុំ ។​
កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ថា ក្រោយពី​ការ​ស្រាវ ជ្រាវ​តាម ជំនាញ​របស់ខ្លួន ពី​សំណាក់​នគរបាល​ប្រទេស កូរ៉េ​នោះ ជា​លទ្ធផល ស្ដ្រីជន​ជាតិខ្មែរ ឈ្មោះ អ៊ី ស៊ី​ឡែ​ន មិនបាន​ស្លាប់​ដោយសារ​គ្រោះ ថ្នាក់​ចរាចរណ៍​ពិតប្រាកដ​នោះឡើយ ពោល ជាការ​សម្លាប់​របស់​ប្ដី​នាង ដែល​ជនជាតិ​កូរ៉េ ក្នុង​គោលបំណង​ចង់បាន​លុយ ពី​ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត​របស់ ប្រពន្ធ​ជិត​៩​លាន​ដុល្លារ ។ “​បុរស​ជន ជាតិ​កូរ៉េ មាន​ចេតនា​សម្លាប់​ប្រពន្ធ​ខ្លួនឯង​តាមរយៈ​រូបភាព​ជា​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៤” ។​
​បើតាម​អ្នក​នាំ​ក្រសួងការបរទេស​រូប​នេះ ក្រសួងការបរទេស បាន​ជំរុញ​ឱ្យ​ស្ថានទូត របស់ខ្លួន​នៅ​ប្រទេស​កូរ៉េ​ដាក់ពាក្យ​បណ្ដឹង ទាមទារ​សំណង​ជូន​ក្រុមគ្រួសារ ។​
​ស្ដ្រី​រងគ្រោះ​ជា​ស្រុក​ក្រូចឆ្មា ខេត្ដ​ត្បូងឃ្មុំ បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ​រូបនេះ កាលពី​ឆ្នាំ​២០០៨​មកម្ល៉េះ ហើយ​ពួកគេ​បង្កើត បានកូន​ស្រី​ម្នាក់​រហូតមក​ដល់ពេលនេះ​មាន​អាយុ​៥​ឆ្នាំ​ហើយ និង​មានកូន​ក្នុង​ផ្ទៃ ៧​ខែ ប៉ុន្ដែ​មិនទាន់​បានឃើញ​ពន្លឺព្រះអាទិត្យ​ក៏​ស្លាប់ ទៅជា​មួយ​ម្ដាយ​របស់ខ្លួន​តាមរយៈ​ឪពុក​ខ្លួនឯង ៕21

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya