ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ​

ភ្នំពេញ​៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ដោយ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​បង្ក្រាបបាន កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​បន្ទប់​ផ្ទះជួល ក្នុងភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ម្នាក់​បក្ខពួក​ម្នាក់ទៀត គេចខ្លួនបាត់​។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាងលើនេះ ឈ្មោះ នង សុខ​ជា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ស្ថិតនៅ​ភូមិ​ទី​៣ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ស្នាក់នៅ​ផ្ទះជួល​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ រត់​ម៉ូតូឌុប ទី​២ ឈ្មោះ​រឿង សា​រ៉ង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល បានគេច​ខ្លួន ។​
​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៣ កញ្ចប់ តូច ដប​ទឹក​សុទ្ធ​ចោះ​គំរប​រុន​ដោត​ទុយ​យោ​ចំនួន​យោ​ពីរ ១​សំរាប់​ជក់​ថ្នាំញៀន ដែកកេះ​ហ្គាស​២ ទូរ​សព្ទ​ដៃ ១​គ្រឿង ជំ​ពាម​កៅស៊ូ​១ កញ្ចប់​បារី​ម៉ាក MEVIUS សំរាប់​ដាក់​ថ្នាំញៀន ១ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya