ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចាប់​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា ចែកចាយ ថ្នាំញៀន

ចាប់​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា ចែកចាយ ថ្នាំញៀន

​បន្ទាយមានជ័យ ៖ ក្រោយពី​ឃាត់ ខ្លួន​ជនសង្ស័យ​៣​នាក់ ក្នុងករណី ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន មក​នោះ កម្លាំង​នគរបាល មូលដ្ឋាន ប៉ុស្តិ៍​ឫស្សី​ក្រោក នៃ​អធិការ ដ្ឋា​ន​នគរបាល ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​បន្ត​ធ្វើការ ស្រាវជ្រាវ ហើយ​ឈាន ទៅដល់​ការ ឃាត់ខ្លួន ជន​ម្នាក់ទៀត និង​ដកហូត​បាន​ថ្នាំញៀន ប្រភេទ ម្ស៉ៅ​ក្រាម ពណ៌​ស​ចំនួន​៧​ចង់ ធំ​-​តូច និង​វត្ថុតាង មួយចំនួនទៀត កាលពី​វេលា​ម៉ោង ប្រមាណ ១១និង​២០​នាទី ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក​។​

 
​ក្រោយ​ទទួល​នូវ សេចក្តីរាយការណ៍ ពី​សកម្មភាព ចែកចាយ​គ្រឿងញៀន ខាងលើនេះ អធិការនគរបាល ស្រុក​មង្គល​បូរី បាន​បញ្ជា​ឲ្យ នគរបាល ជំនាញ និង​នគរបាល មូលដ្ឋាន ចុះ​ស្រាវជ្រាវ តាម​វិធានការ ជំនាញ​រហូត តាម​ចាប់​ជន សង្ស័យ​រូបនេះ ព្រមទាំង​ដកហូត ថ្នាំ​សារធាតុ​ញៀន ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន​៦​កញ្ចប់​តូច និង​១​កញ្ចប់​ធំ ប្រាក់​ខ្មែរ​១០​ម៉ឺន​រៀល ទូរស័ព្ទដៃ​៤​គ្រឿង បំពង់​កាវ​ជក់​២ បំពង់​ជ័រ សំរាប់​ជូ​គ​ថ្នាំ​២ ដែកកេះ​៤ ថង់​សំរាប់​រំលែក​ថ្នាំ​ធំ​១៤​តូច​៨ និង​កាបូប​៨​។​

 
​បើតាម​ការបញ្ជាក់ របស់​មន្ត្រីនគរបាល ស្រុក​មង្គល​បូរី ថ្លែងថា ចំពោះ​ប្រតិបត្តិការ បង្ក្រាប​បទល្មើស នៅក្នុង មូល ដ្ឋា​ន​នោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយ មានជ័យ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល ត្រូវ​បន្ត​អនុវត្ត យ៉ាង​មឺ​ង​ម៉ាត់ ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់ ជនល្មើស​ទាំងនេះ ជាពិសេស​មុខសញ្ញា ចែកចាយ និង​ជួញដូរ​ថ្នាំញៀន​តែម្តង ពីព្រោះ​ថ្នាំញៀន អាច​បំផ្លាញ សង្គម​ទាំងមូល ។​

 
​ជាក់ស្តែង ចំពោះ​ការបង្ក្រាប និង​ចាប់ខ្លួន ជនសង្ស័យ​រូបនេះ ក្រោយ​ទទួលបាន​ព័ត៌មាន និង​ទទួលបាន បទបញ្ជា​ពី លោកស្នងការ​ភ្លាមៗ នោះ កម្លាំង​នគរបាល បានចេញ​ពួនស្ទាក់ រហូត​តាម ចាប់បាន​តែម្តង ។​

 
​បច្ចុប្បន្ន ជនសង្ស័យ ទាំង​រូបនេះ ត្រូវបាន​បញ្ជូនទៅ សួរនាំ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល ស្រុក​មង្គល​បូរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ដដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya