ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសបែកក្បាល សន្លប់ស្តូកស្តឹងនៅលើកំណាត់ផ្លូវម៉ៅសេទុង ទល់មុខផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ខណៈរូបគេបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកអ្នកជិះកង់ដែលកំពុងឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នកជិះកង់រងរបួសធ្ងន់ដូចគ្នា ។គ្រោះថ្នាក់នេះកើតឡើងកាលពីវេលា ម៉ោង ២១ និង ២០ នាទីយប់ថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៣ ។
សាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើកម៉ូតូ ១គ្រឿង ម៉ាកXR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BD-8866ធ្វើដំណើរតាម បណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ដោយបានជិះក្នុងល្បឿនយ៉ាងលឿន ខណៈជិះ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់ ជិះកង់មួយកំពុងឆ្លងផ្លូវពីកើតទៅលិចមិនទាន់ឆ្លផុតផងក៏ត្រូវម៉ូតូបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូដួលបោកក្បាលនឹងថ្នល់របួសធ្ងន់ធ្ងរ ចំណែកម៉ូតូនិងកង់ រងការខូចខាតយ៉ាងដំណំ ។
បន្ទាប់ពីកើតហេតុអ្នករងរបួសត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ រីឯម៉ូតូនិងកង់ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងអូសយកទៅរក្សាទុក នៅខណ្ឌទួលគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » ជិះម៉ូតូជ្រុលបុកអ្នកជិះកង់ឆ្លងផ្លូវបណ្តាលឲ្យរបួសធ្ងន់ពីរនាក់