ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ហ៊ុនសែន​-​សមរង្ស៊ី ជួបគ្នា​មាន​រយៈពេល​ខ្លី ​

ហ៊ុនសែន​-​សមរង្ស៊ី ជួបគ្នា​មាន​រយៈពេល​ខ្លី ​

ភ្នំពេញ​៖ នា​ថ្ងៃទី​២៨​វិច្ឆិកា មិនមាន​លទ្ធផល​អ្វី​ទេ​។ លោក​សមរង្ស៊ី និង​សម្តេច​ហ៊ុនសែន បានគេច​ពី​អ្នកកាសែត ហើយ​ចូល​អង្គុយ​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ជាធម្មតា នៅ​ម៉ោង​ជិត ១២ ថ្ងៃ​ត្រង់នេះ​។​
​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុ ឆ្នាំ​២០១៥ នា​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​នេះ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម តែងតែ​ស្កា​ត់ទៅ​ខ្សឹបខ្សៀវ ជាមួយ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។ អាសនៈ​របស់​សម្តេច​ហ៊ុនសែន ស្ថិតនៅ​ជាប់​នឹង​អាសនៈ​របស់លោក​សខេង នៅ​ជួរមុខ ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ នៅ​សាលប្រជុំ​ធំ​របស់​រដ្ឋសភា​។ ប៉ុន្តែ​ខ្លឹមសារ មិនទាន់​ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ​។​

មុនពេល​កិច្ចប្រជុំ​រដ្ឋសភា ត្រូវ​សម្រាក នៅ​ម៉ោង​ជិត ១១ ព្រឹក​នេះ សម្តេច​ហ៊ុនសែន និង​លោក​សមរង្ស៊ី បាន​ចេញពី​សាលប្រជុំរ​ដ្ឋ​សភា ហើយ​ចូលក្នុង​បន្ទប់​ជួបគ្នា​តែ​ពីរ​នាក់​តទល់​។​

​យ៉ាងណាក៏ដោយ គេ​ដឹង​ជាមុន​ហើយ​ថា ប្រមុខ​ដឹកនាំ​កំពូល​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ត្រូវ​និយាយ​គ្នា​លើ​ស្ថានការណ៍​នយោបាយ​ថ្មី​ចុងក្រោយ រួមមាន​៖ ករណី​ចាប់ខ្លួន​ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ សកម្មជន​ដីធ្លី រួមទាំង​អតីត​ព្រះសង្ឃ​។ បញ្ហា​មិនទាន់​ចុះសម្រុង​គ្នា រវាង​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើ​សេចក្តីព្រាងច្បាប់ គជប ក៏​ជា​របៀបវារៈ ដែល​លោក​សមរង្ស៊ី និង​សម្តេច​ហ៊ុនសែន ត្រូវ​ជជែក​ផងដែរ​។​

​របៀបវារៈ​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា ក្នុងជំនួប​នៅ​រដ្ឋសភា ត្រូវបាន​លោក​សមរង្ស៊ី លើក​យកទៅ​ជជែក​រួច​ម្តង​ហើយ ជាមួយនឹង​លោក​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ទំនាក់ទំនង​ចរចា ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​មិនមាន​លទ្ធផល​អ្វី​នៅឡើយ​ទេ​។​

​ទោះបីជា​ប្រមុខ​ដឹកនាំ​គណបក្ស​ទាំងពីរ មិន​ប្រាប់​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ ប៉ុន្តែ​លោក គួ​យ ប៊ុន​រឿន តំណាង​ក្រុមការងារ​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អះអាងថា បន្តិចទៀត នឹងមាន​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​ទាំងពីរ ជុំវិញ​បញ្ហា​សេចក្តីព្រាងច្បាប់​គជប និង​បញ្ហា​ចាប់ខ្លួន​ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ព្រមទាំង​សកម្មជន​ដីធ្លី​៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya