កំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានមកទ្រហោយំរៀបរាប់ប្រាប់ថា ដើម្បីអោយជួយដល់
រូបគ្រោះជាស្ត្រីរងគ្រោះផង ព្រោះគាត់គ្មានប្រាក់កាក់សម្រាប់រកកូនស្រីដែលបានបាត់ចេញពីផ្ទះដោយការចាញ់បោកគេនោះទេ ណាមួយប្តីបានគម្រាមថានិងលែងលះគ្នាបើសិនគាត់រកកូនស្រីមិន ឃើញទេ នោះ។ គាត់បានប្រាប់ថាកូនគាត់បានបាត់ចេញពីផ្ទះចំនួន២០ថ្ងៃហើយសង្ស័យចាញ់បោកគេយកទៅ លក់។
ស្ត្រីជាម្តាយឈ្មោះ លាវពៅអាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិកំពង់អូសសង្កាត់ផ្សារឆ្នាំងក្រុង កំពង់ឆ្នាំង បានរៀបរាប់ថាៈកាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៤ មាន យុវជនម្នាក់នៅក្នុងភូមិជាមួយគ្នាបោកបបួលទៅធ្វើការនៅភ្នំពេញ ហើយក៏បានបាត់ដំណឹងឈឹងមានរយៈពេល២០ថ្ងៃហើយ ពុំអាចទំនាក
ទំនងគ្នាតាមទូរស័ព្ទឡើយ ធ្វើអោយគាត់មានការព្រួយបារម្ភជាខ្លាំង ។
ស្ត្រីរូបនោះបានបន្តថា គាត់មានប្តីឈ្មោះឈឺននៅអាយុ៤៨ឆ្នាំប្រកបរបរនេសាទត្រីពួកគាត់មានកូន៥នាក់កូនស្រីរងគ្រោះមានឈ្មោះឈឺនឆដាអាយុ១៨ឆ្នាំជាកម្មករធ្វើទឹកសុទ្ធអោយសិប្បកម្មមួយកន្លែងនៅក្នុងក្រុងកំពង់ឆ្នាំង។កាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៤យុវជនម្នាក់ឈ្មោះឡាំអាយុប្រមាណ១៨ឆ្នាំបានលួងលោមបបួលកូនស្រីរបស់គាត់ថាបើព្រមទៅធ្វើការនៅក្រុងភ្នំពេញគេដឹងមាន កន្លែងមួយគេអោយប្រាក់ខែ២០០ដុល្លា។ដោយសារជីវភាពក្រុមគ្រួសារក្រីក្រឪពុកម្តាយជួលផ្ទះគេនៅ
ណាឈ្មោះឡាំនេះជាអ្នកភូមិជាមួយគ្នាផង គាត់ជាម្តាយក៏បានយល់ព្រមអោយឈ្មោះឡាំនាំកូនស្រីទៅរកការងារធ្វើនៅភ្នំពេញ។
នៅពេលទៅធ្វើការក្នុងរយៈពេល៥ថ្ងៃដំបូងគាត់បានទូរសព្ទួទៅកូនស្រីគាត់ តែឈ្មោះឡាំ ជាអ្នកលើទូរសព្ទ័ជំនួសកូនស្រីគាត់ គាត់មិនបានជួបផ្ទាល់មាត់កូនស្រីគាត់ឡើយ ដោយគ្រាន់តែដឹងតាមកូនរយៈឈ្មោះ ឡាំ ថាកូនស្រីគាត់សុខសប្បាយជាធម្មតាទេ ហើយទូរស័ព្ទទៅលើកណា ក៏ជួបតែឈ្មោះឡាំ ដែរ។ ក្រោយមកក៏បាត់ដំណឹងឈឹងនិងទូរសព្ទ័លែងចូលតែម្តង។
ប្រភពដដែលបានបន្តថា នៅម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៤គាត់បានទូរសព្ទ័ចូលទូរស័ព្ទកូនគាត់ម្តងទៀត បានចូល ត្រូវបុរសម្នាក់អះអាងថា គាត់ឈ្មោះម៉ាក់ជាបងប្រុសរបស់ឈ្មោះឡាំហើយបាននិយាយថា៖នៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៤គាត់ ( ឈ្មោះម៉ាក់ ) បានទៅទទួលយកនារីឈ្មោះឈឺនឆដាពីបេនឡានសូរិយាក្រុងភ្នំពេញមែន ប៉ុន្តែនាងនៅបានតែ២ថ្ងៃទេក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ។
ស្ត្រីជាម្តាយនារីរងគ្រោះបានទាំងទឹកភ្នែករហាមថាគាត់សង្ស័យថាកូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅកន្លែងណាមួយទើបនាងមិនអាចទូរសព្ទ័មកប្រាប់ឪពុកម្តាយបាន។ចំណែកក្រុមគ្រួសារគាត់ក្រីក្រណាស់គ្មានលុយកាក់ប្តឹងផ្តល់សមត្ថកិច្ចអោយជួយរកកូនគាត់បានទេ ។គាត់បានអំពាវនាវដល់
គ្រប់ស្ថាប័ន្ន និងអាជា្ញធរគ្រប់ទីកន្លែង បើសិនបានឃើញនារីដូចមានក្នុងរូបថតនេះសូមមេត្តាជួយផ្តល់ដំណឹងអោយគាត់ផង និងឬបើកូនស្រីបានទទួលដំណឹងនេះសូមកូនទូរស័ព្ទមកអោយអ្នកផ្ទះផងដើម្បីកុំអោយមានការព្រួយបារម្ភ៕ ( ពៅ សុខហ៊ាន)
» ព័ត៌មានជាតិ » ស្ត្រីម្នាក់បានមកយំប្រាប់ អោយជួយចុះផ្សាយ រកកូនស្រីអាយុ១៨ឆ្នាំសង្ស័យចាញ់បោកយុវជន