ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ព្រះសង្ឃ​កម្ពុជា ហែរ​ធម្ម​យាត្រា ទៅ​ឥណ្ឌា ​

ព្រះសង្ឃ​កម្ពុជា ហែរ​ធម្ម​យាត្រា ទៅ​ឥណ្ឌា ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុងនាម​ជា​បរិស័ទ របស់​ព្រះសម្មាសម្ពុទ្ធ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា បាន​បរិច្ចាគ​បច្ច័យ​ផ្ទាល់ខ្លួន​ចំនួន ២.០០០​ដុល្លារ ដល់​ព្រះសង្ឃ និង​ពុទ្ធ បរិស័ទ ដែល​ហែរ​ធម្ម​យាត្រា​ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បី​ទៅ​ចូលរួម​កម្មវិធី​អាន​ព្រះ​ត្រៃ​បិ​យ៍​ដក​អន្តរជាតិ រយៈពេល​២៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៤ ខែធ្នូ ។​
​ព្រះអង្គម្ចាស់​មហា តែម ម៉ាច តំណាង​ព្រះ​គុណ​ម្ចាស់ ពឿ​យ មេត្តា ប្រធាន​ដឹកនាំ​គណៈ ធម្ម យាត្រា បាន​មាន​ថេរៈ​ដីកា នៅក្នុង​ដំណើរ​ទៅក្នុង​ប្រទេស​ឥណ្ឌា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ នា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំនួន ២៧០​រូប បែង​ចែកជា ២​យន្តហោះ គោលបំណង ហែរ​គណៈ​ធម្ម​យាត្រា​នេះ ឆ្ពោះទៅកាន់​ដែនដី​ពុទ្ធភូមិ ដើម្បី​ទៅ​ចូលរួម​កម្មវិធី​អាន​ព្រះ​ត្រៃ​បិ​យ៍​ដក​អន្តរជាតិ រយៈពេល​២៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​។​
​ព្រះអង្គ​មាន​ថេរៈ​ដីកា បន្តថា “​កម្ពុជា​យើង កម្រ​នឹង​បាន រៀបចំ​ណាស់ (​អាន​បិដក​) ហើយ​ប្រមាណ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម រហូតមកដល់​ឥឡូវនេះ យើង​ទើបតែ បានទទួល​នូវ​ការរៀបចំ​នៅក្នុង​ឆ្នាំ​២០១៤​នេះ​។ ការរៀបចំ​ព្រះ​ត្រៃបិដក​អន្តរជាតិ​នេះ មាន​ប្រមាណ​១០​ប្រទេស​ចូលរួម​ផងដែរ ហើយ​កម្មវិធី​នេះ កម្ពុជា​ជា​អ្នករៀបចំ ប៉ុន្តែ ធ្វើ​ក្នុង​វត្ត​ខ្មែរ នា​ប្រទេស​ឥណ្ឌា​”​។​
​នៅ​កម្មវិធី​នោះ គឺ​តម្រូវ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដែល​ចូលរួម អាន​នូវ​ព្រះ​បិ​យ៍​ដក​ចំនួន ២​ភាគ ក្នុង​មួយ​ប្រទេស ហើយ​កម្ពុជា​ត្រូវ​អាន​បិដក ព្រះ​ប្រសូត្រ គឺ​ភាគ​៦២ និង​ភាគ​៦៣ ហើយ​កម្មវិធី​នេះ មាន​រយៈពេល ១០​ថ្ងៃ​។ បន្ទាប់ពី​បញ្ចប់​កម្មវិធី​អាន​ព្រះ​ត្រៃបិដក ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ទាំងអស់ នឹង​ទៅ​ថ្វាយបង្គំ​នៅតាម​ពុទ្ធ​ស្ថាន​នានា មាន​កន្លែង​ព្រះ​ប្រសូត្រ​, ត្រាស់ដឹង​, បរិនិព្វាន និង​កន្លែង​ព្រះ​សម្តែង​ធម្ម​ចក្រ​ជាដើម​។​
​ចំពោះ អ្នក​ដែល​បាន​ចូល​បច្ច័យ​ក្នុង​កម្មវិធី​ហែ​នេះ រួមមាន​សម្តេច​តេ​ជោ ហ៊ុន សែន បរិច្ចាគ ២.០០០​ដុល្លារ និង​សម្ភារៈ​មួយចំនួន​, ព្រះ​គុណ​ម្ចាស់ ពៅ ពិសិដ្ឋ ១០.០០០​ដុល្លារ​, លោក ហ៊ុន សេង​ហេង ៣០០០​ដុល្លារ (​កូនប្រុស លោក ហ៊ុន ណេង​) និង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជាច្រើនរូប​ទៀត​។​
​សូមបញ្ជាក់ថា មិន​ត្រឹមតែ​ក្រុម​របស់​ព្រះ​គុណ​ម្ចាស់​មហា តែម ម៉ាច មួយក្រុម​នោះទេ ដែល​ហែរ​ធម្ម​យាត្រា​នៅ​ចូលរួម​ការអាន​បិ​យ៍​ដក​នៅ​ប្រទេស​ឥណ្ឌា​នោះ គឺមាន​ក្រុម​របស់​សម្តេច​សង្ឃរាជ ទេព វង្ស​, ក្រុម​របស់លោក​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស និង​ព្រះសង្ឃ និង​ពុទ្ធ​ស​រិ​ស័​ទ​ជាច្រើន​នាក់​ទៀត​៕18

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya