ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចំរុះ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ជំនួស​មន្ត្រី​ជំនាញ​ជលផល​ ​

សមត្ថកិច្ច​ចំរុះ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ជំនួស​មន្ត្រី​ជំនាញ​ជលផល​ ​

ខេត្តកំពង់ឆ្នាំង​៖ កាលពី​ថ្ងៃទី​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩ បាន​ដឹកនាំ​សមត្ថកិច្ច​ចំរុះ​និង​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នេសាទ​ចុះ​ប​ង្រា​ប​បទល្មើស​ដាក់រ​បាំងសាច់​អួន​នៅក្នុង​តំបន់​អភិរក្ស​ចំនុច​សែ​សាង​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូ​ណ៍​។
​    ​សមត្ថកិច្ច​ចំរុះ​ដែល​បាន​សហ​ការណ៍​គ្នា​ក្នុង​កិច្ច​ប្រតិ​ប​តិ្ត​ការណ៍​ខាងលើនេះ​រួមមាន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​នគរបាល​ស្រុក​បរិបូណ៌​នគរបាល​ប៉ុស្តិ​រដ្ឋបាល​កំពង់ព្រះ​គគីរ​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ឃុំ​កំពង់ព្រះ​គគីរ​សរុប​មាន​ចំនួន​ជាង​២០​នាក់​ប្រើប្រាស់​កាណូត​៧​គ្រឿង​។​
​    ​ជាល​ទ្ឋ​ផល បាន​បង្ក្រាបរ​បាំងសាច់​អួន​ចំនួន​៧​កន្លែង​ដែលមាន​ប្រវែង​សរុប​៣៧០០​ម៉ែត្រ​និង​លប​លូ​ចំនួន​៣២​មាត់​។​នៅក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ​សមត្ថកិច្ច​ចំរុះ​ចាប់បាន​ជន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៥​នាក់​និង​កាណូត​៣​គ្រឿង​និង​បាន​ប្រលែង​ត្រី​នៅក្នុង​លប​លូ​ទាំងអស់​ទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​។​ជនល្មើស ចាប់បាន​ទាំង​៥​ដែល​កំពុង​លើក​លប​លូ​សាច់​អួន​មានឈ្មោះ​១.​ណាក់​វណ្ណា​អាយុ​២៥​ឆ្នាំ​២.​ឈ្មោះ​សាង​វុ​ធ​អាយុ​២៦​ឆ្នាំ​ពួកគេ​ទាំងពី​នាក់​រស់នៅ​ភូមិ​ស្លត​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​៣.​ឈ្មោះ​ហ៊ាន​តុ​ប​អាយុ​៤០​ឆ្នាំ​៤.​ឈ្មោះ​ម៉េង​ណាត​អាយុ​១៨​ឆ្នាំ​៥.​ឈ្មោះ​ម៉េង​រស្មី​អាយុ​៩​ឆ្នាំ​ពួកគេ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ប្រឡាយ​មាស​ឃុំ​ប្រឡាយ​មាស​ស្រុក​កំពង់លែង​និង​ដកហូត​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣​គ្រឿង​។​
​    ​ក្រោយពី​បាន​ឆ្លង​យោបល់​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​រួចមក លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​ខេត្ត​បានធ្វើ​ការអប់រំ​ជនល្មើស​ទាំង​៥​នាក់​ដោយ​អោយធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត​នេសាទ​ល្មើសច្បាប់​និង​ធ្វើ​កិច្ចសន្យា​អោយ​រុះរើ​បំផ្លាញរ​បាំងសាច់​អួន​ខុសច្បាប់​អោយអស់​ពី​ក្នុង​តំបន់​អភិរក្ស​វិញ​ទើប​ប្រគល់​កាណូត​បា​ឡា​ស្មាច់​ទាំង​៣​គ្រឿង​និង​អនុញ្ញាតអោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​ជា​បណ្តោះអាសន្ន​។​នៅក្នុង​ករណី​បង្ក្រាប​នេះ​លោក​ព្រះរាជអាជ្ញារង​បាន​តំរូវអោយ​លោកនាយ​ប៉ុ​ស្ត៍​រដ្ឋបាល​កំពង់ព្រះ​គគីរ​និង​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​បរិបូរ​ណ៌​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។​
​លោក​ឯក​ស៊ុន​រស្មី​បាន​ថ្លែង​អោយដឹង​នៅក្នុង​កិច្ច​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ​ថា​មូលហេតុ​ដែលនាំអោយ​លោក​ដោះលែង​ជនល្មើស​នេសាទ​ខាងលើនេះ​គឺ​ព្រោះតែ​លោក​មិន​ចង់​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​លោក​នឹង​ស្រាវជ្រាវ​វែកមុខ​រក​មេក្លោង​នៅ​ពីក្រោយ​ខ្នង​និង​អ្នករត់​ការដែល​បាន​អនុញាតិ​អោយ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​បទល្មើស​នៅក្នុង​តំបន់​អភិរក្ស​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​សូម​រឭក​ថា នេះ​ជាការ​បង្ក្រាប​លើក​ទី​២​ហើយ​ដែល​ស្ថាប័ន្ន​តុលាការ ចេញ​ប្រតិបត្តិការ​ប​ង្រា្ក​ប​​បទល្មើស​នេសាទ​នេះ ជំនួស​អោយ​មន្ត្រី​ជំនាញ​ដែល​កំពុងតែ​ដេក​លង់​ក​លក់​តែ​ដេក​លង់លក់​ស្កប់ស្កល់​។​
( ពៅ សុខ​ហ៊ាន )
​    ​DSC08854DSC08862DSC08833

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya