ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ប្ដី​លែង ហើយ​ចោទថា​មាន​សហាយ​ថត​វីដេអូ​អាសអាភាស ទៅ​លោតទឹក ​

ប្ដី​លែង ហើយ​ចោទថា​មាន​សហាយ​ថត​វីដេអូ​អាសអាភាស ទៅ​លោតទឹក ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅ​ចំណុច​កំផែង​ស្ពាន​ជ្រោយចង្វា​ចាស់​ផ្នែក​ខាងលិច ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពី​មាន​ស្ដ្រី ម្នាក់​បានធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន តែ​មិនបាន​សម្រេច​ដោយ សារ​នគរបាល​ការពារ​គោលដៅ​៣​ឃាត់​ទាន់ពេល ។​
ស្ដ្រី​ដែល​ប៉ុនប៉ង​លោតទឹក សម្លាប់ខ្លួន​មិនបាន​សម្រេច​នេះ​ឈ្មោះ ហេង សុខ​គា អាយុ​៣១​ឆ្នាំ ជា​អតីត​អាជីវករ លក់​ស្បែកជើង​នៅ​ផ្សារ​ឈូក​មាស បច្ចុប្បន្ន នាង​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា មានកូន​៣​នាក់ ប្រុស​២ ស្រី​១​នៅក្នុង​បន្ទុក​និង​បាន​លែង លះ​ជាមួយ​ប្ដី​ឈ្មោះ​ក្រាប ចាន់​ណៃ អាយុ ៣៣​ឆ្នាំ​រយៈពេល​១​ឆ្នាំ​ហើយ ។​
​នាង​ហេង សុខ​គា បាន​រៀបរាប់​ប្រាប់ សមត្ថកិច្ច​ទាំង​ទឹកភ្នែក​រលីងរលោង​ថា មូលហេតុ​ដែលនាំឱ្យ​នាង​ប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​នេះ​គឺ​ដោយសារ​ពិបាក  ចិ​ត្ដ​រឿង​ប្ដី​លែងលះ​និង​ក្រុមគ្រួសារ​ខាង​ប្ដី​ចេះតែ​ចោទថា នាង​មាន​សហាយស្មន់ ដែល​ធាតុពិត​នាង​មិន​ដឹងអី​សោះ ។ ជា ច្រើនលើកច្រើនសា​ក្រុមគ្រួសារ​ខាង​ប្ដី របស់​នាង​ចេះតែ​ចោទ​នាង​ថា​ថត​វីដេអូ​អាសអាភាស​ដែល​ការនិយាយ​បែបនេះ គឺជា​ការបរិហារកេរ្ដិ៍​និង​បង្ខូច​កិ​ត្ដិ​យស ឱ្យ​នាង​ខ្មាស​គេ​ពេញ​ភូមិ ។
ថ្វីបើ​នាង​បាន​លែងលះ​ជាមួយ​ប្ដី​ជាង​១​ឆ្នាំ​ហើយ​ក្ដី តែ​ចិ​ត្ដរបស់​នាង​នៅតែ​មិន​ដាច់ស្រឡះ​ពី​ប្ដី​និង​ធ្វើឱ្យ​នាង​ចេះតែ ពិបាក​ចិ​ត្ដ​ដើរ​តែ​ល តោ​ល​គ្មាន​គោលដៅ​ចោល​កូន​៣​នាក់ ។ ម្យ៉ាងទៀត​ពេល​ចូល​ផ្ទះ​ម្ដងៗ​គ្រួសារ​ខាង​ប្ដី​របស់​នាង​ចេះតែ​និយាយ ដៀលត្មះ​ជេរ​នាង​ថា ជា​ស្រីសំផឹង ស្រីខូច ស្រីលក់ខ្លួន ធ្វើឱ្យ​នាង​តូច​ចិ​ត្ដ​យ៉ាងខ្លាំង​ទើប​មក​លោតទឹក​បញ្ចប់​ជីវិត​ដ៏​សៅហ្មង នេះ​តែម្ដងទៅ ។ មុនពេល​នាង​ធ្វើដំណើរ​មក​លោតទឹក សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា​នេះ​គឺ នៅ​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នាង​បាន​ទិញ​ថ្នាំ​ងងុយដេក​ចំនួន​២០​គ្រាប់​មក​លេប​ដើម្បី​សម្លាប់ខ្លួន​នៅ ក្នុងផ្ទះ សំណាក់​មួយ​ស្ថិត​នៅក្រោយ​ផ្សារ​ទំនើប​សូរិយា​ម្ដង​ទៅហើយ​តែ​មិន​ស្លាប់ ទើប ព្រឹក​ឡើង​ជិះ​ម៉ូតូ​ត្រឡប់មក​ផ្ទះជួល​វិញ​ឮ​ក្រុមគ្រួសារ​តិះដៀល ម្ដងទៀត​ក៏​សម្រេច​ចិ​ត្ដ​ជិះ​ម៉ូតូឌុប​ឡើងលើ​ស្ពាន​ជ្រោយចង្វា​ថ្មី​ឆ្លង​មក ស្ពាន​ជ្រោយចង្វា​ចាស់​ត្រើយ ខាងលិច​រួច​ដើរទៅ​កាន់​កំផែង​ស្ពាន បម្រុង​បោះ​កាបូប​លុយ​ចូលទៅក្នុង​ទឹក ហើយ​ឡើងលើ​បង្កាន់ដៃស្ពាន​លោត សម្លាប់ខ្លួន​ទៅហើយ​តែ​ត្រូវ​នគរបាល យាម​ស្ពាន​ក្បែរ​នោះ​ឃើញ​ទាន់​ក៏​ឃាត់ យកមក​អប់រំ​ផ្លូវ​ចិ​ត្ដ​កុំឱ្យ​គិត​ខ្លី​ទើប​នាង​សម្រេច​ចិ​ត្ដ​វិលត្រឡប់​ទៅ ផ្ទះ​វិញ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya