ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » លោក ប៉ា សុជាតិ​វង្ស ៖ ចាត់ការ​ចំពោះ​ពលរដ្ឋ​យក​ចិញ្ចើមផ្លូវ​ប្រកប​របរ​រក​ស៊ី​ ​

លោក ប៉ា សុជាតិ​វង្ស ៖ ចាត់ការ​ចំពោះ​ពលរដ្ឋ​យក​ចិញ្ចើមផ្លូវ​ប្រកប​របរ​រក​ស៊ី​ ​

ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​ការកកស្ទះ​ចរាចរណ៍​មួយចំនួន​ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ បាន​យក​ចិញ្ចើមផ្លូវ​បើក​មុខរបរ​រកស៊ី ហើយ​លោក​នឹង​ចាត់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​ពលរដ្ឋ​ណា​នៅតែ​បន្ត​បំពាន​ចំណាត់ការ​នេះ ។​
​លោក​អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍​ទៅកាន់​ក្រុម អ្នករាយការណ៍​ព័ត៌មាន​បែបនេះ បានធ្វើ​ឡើង​នៅ​ប៉ុន្មាន​នាទី​មុននេះ ខណៈ​លោក​បានបញ្ចប់​ការសួរដេញដោល​នៅ​រដ្ឋសភា​ពី​សំណាក់​គណៈកម្មការ​សិទ្ឋិ​មនុស្ស  ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹ​ទ្ឋ​សភា (​គណៈកម្មកា​រី​១) នៃ​រដ្ឋសភា នា​ថ្ងៃទី​២៧ វិច្ឆិកា ២០១៤ ។ ក្នុងឱកាស​នោះ​តាមរយៈ​អ្នកសារព័ត៌មាន លោក ប៉ា សុជាតិ​វង្ស ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ស្វែងយល់​ពី​ច្បាប់​ក្នុងការ​តាំងទី​កន្លែង​ប្រកប របរ​រកស៊ី​ផងដែរ ។​
​ដោយឡែក​ទាក់ទង​ទៅនឹង​បញ្ហា​អ្នកភូមិ​បឹងកក់ បុរី​កីឡា និង ថ្មគោល​នោះ​វិញ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សាលាក្រុង​នឹង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​រហូតមក​ទល់នឹង​ពេលនេះ នៅសល់​ពលរដ្ឋ​បុរី​កីឡា​ជាង​១០០​គ្រួសារ និង អ្នកភូមិ​បឹងកក់​២៦​គ្រួសារ​ប៉ុណ្ណោះ ដែល​មិនទាន់​បញ្ចប់​ការដោះស្រាយ ៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya