ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់ធ្ងរ​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​ធ្ងន់ធ្ងរ​ម្នាក់​ ​

ភ្នំពេញ​៖ រថយន្ត​តា​កូ​ម៉ាក​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ពេលទៅដល់​មន្ទីរពេទ្យ​និង​ម្នាក់ទៀត រងរបួស​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី​យប់ ថ្ងៃទី​២៧ ខែ​វិ​ច្ជិ​កា ឆ្នាំ​២០១៤ នៅ​ចំណុច​ច្រកចូល​ផ្សារ​ព្រៃទា ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​តា​កូ​ម៉ា មិន​ចាំ​ស្លាក​លេខ ធ្វើតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង ល្បឿន​លឿន ដោយបាន​បើក​បុក​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុចរ​វង់​មូល​នា​ងគ​ង្ហី​ង ស​ង្តា​ត់​វាលវង់ ខណ្ឌ​៧​មករា ហើយ​បាន​បើក​គេច​មិន​ទទួលខុសត្រូវ ខណៈ​ធ្វើដំណើរ​មកដល់​ចំណុច​ច្រកចូល​ផ្សារ​ព្រៃទារ​ក៏បាន​ជ្រុល​បុក​ម៉ូតូ វីវ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភេ​ញ​1BL-3828 ជិះ​គ្នា​២​នាក់ ធ្វើដំណើរ​ចេញពី​ផ្សារ​ព្រៃទា ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ឆ្វេង​ទៅ​កើត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ខណៈ​ឆ្លង​បាន​បន្តិច​ក៏ត្រូវ​រថយន្តបុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទាំង​ពី​នាក់​ចំណែក​ម៉ូតូ​រង​ការខូចខាត​ស្ទើរ ទាំងស្រុង​។ រីឯ​រថយន្ត​បង្ក​នៅ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ ក៏​បន្ត​បើក​គេចខ្លួន​បាត់ស្រមោល​តែម្តង​៕14

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya