ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្តបុក​រថយន្ត​ ម្ចាស់​រថយន្ត​​កាមរី​បា​ឡែ​ន​​អាង​អំណាច​ដក​កាំភ្លើង​វាយកញ្ចក់ និង​ភ្ជង់​​នារី​​ ​

រថយន្តបុក​រថយន្ត​ ម្ចាស់​រថយន្ត​​កាមរី​បា​ឡែ​ន​​អាង​អំណាច​ដក​កាំភ្លើង​វាយកញ្ចក់ និង​ភ្ជង់​​នារី​​ ​

ភ្នំពេញ​៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​យ៉ាង​កក្រើក​រាជធានី​ភ្នំពេញ ខណៈដែល​កូនអ្នកមាន​អំណាច និង​មានបុណ្យ​ស័ក្តិ​ខ្ពស់​៣​ទៅ ៤​នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ប៉ះគ្នា​ជាមួយ​រថយន្ត ឡិច​ស៊ី​ស​RX300 បន្តិច​ប​ន្ទួ​ច​ផ្ទុះ​ហិង្សា​ដក​កាំភ្លើង​វាយ​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស​ផ្នែក​ខាងមុខ​បែកខ្ទេច និង ចូល​ភ្ជង់
​នារី​២​នាក់​និង​យុវជន​ម្នាក់​ដល់​ក្នុង​រថយន្ត​ឡិច​ស៊ី​ស ព្រមទាំង​បើករថយន្ត​ដេញ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​នោះ​ថែមទៀត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​យប់ ឈានចូល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។
​    ​ករណី​ខាងលើ​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយ​រៀបរាប់​ប្រាប់​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ ចំការមន​ថា​មុនពេល​កើតហេតុ មាន​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-9474 បើកបរ​ដោយ​យុវជន​ម្នាក់​និង​រួម​ដំណើរ​ដោយ​នារី ២ នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​បើក​ដល់​ចំណុច​មុខ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ស្រាប់​តែមាន​រថយន្ត​កា​ម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T- 0395 បើកបរ​ដោយ​ក្រុមយុវជន​ទំនើង ៣​ទៅ​៤ នាក់ ស្ថិតក្នុង​សភាព​ស្រវឹងស្រា ហើយ​សុទ្ធតែ​អ្នក​អំណាច​ទៀត ថែមទាំង​មាន​កាំភ្លើង​ប្រើប្រាស់​ផងដែរ នោះ បាន​បើក​មក​ប៉ះគ្នា​ជាមួយ ង​រថយន្ត​ឡិច​ស៊ី​ស RX300 ខូចខាត​បន្តិច​ប​ន្ទួ​ច ប៉ុន្តែ​ម្ចាស់​រថយន្ត​ទាំង ២ គ្រឿង​ប្រកែក​គ្នា​រហូត​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត ឡិច​ស៊ី​ស​ភ័យ​ក៏​សម្រេច​បើករថយន្ត​រត់គេច រហូតមកដល់​ចំណុច​ស្តុ​ប​អាងទឹក ទើប​ក្រុមយុវជន​ទំនើង​បើករថយន្ត​កាមរី​បា​ឡែ​ន​ទៅ​កាក់​ពីមុខ​រថយន្ត​ឡិច​ស៊ី​ស និង​បាន​ដកយក​កាំភ្លើងខ្លី​វាយ​បែក​កញ្ចក់​រថយន្ត​ឡិច​ស៊ី​ស​ផ្នែក​ខាងមុខ​ខ្ទេច រួមទាំង​ចូល​ភ្ជង់​អ្នកបើកប​រថយន្ត​ឡិច​ស៊ី​ស​ថែមទៀត​។​
​    ​គួរ​បញ្ជាក់ថា​ក្រោយ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​រ​ថ​យន្ត​ឡិច​ស៊ី​ស​ក៏បាន​ព្យាយាម​បើក​គេច ពី​រថយន្ត​កាមរី​បា​ឡែ​ន ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ ប៉ុន្តែ​ក្រុមយុវជន​ខាងលើ​នៅ​មិនទាន់​អស់ចិត្ត បាន​បើករថយន្ត​ដេញ​បុក​រថយន្ត​ឡិច​ស៊ី​ស រហូតមកដល់​ចំណុច​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ទើប​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ឈប់​រថយន្ត​រត់​ចូល​សុំ​ការអន្តរាគមន៍​ពី​កងរាជអាវុធហត្ថ ខណៈនោះ​ម្ចាស់​រថយន្ត​កាមរី​បា​ឡែ​ន បាន​ចុះ​ពីលើ​រថយន្ត​ដើរ​សំដៅទៅ​រករឿង​គេ​ដល់​មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ថែមទៀត ទើប​ធ្វើ​ឲ្យ​ផ្អើល​ដល់ មន្ត្រី​កងរាជអាវុធហត្ថ​ចេញមក​ឃាត់​រថយន្ត​ទាំង ២ គ្រឿង និង​ដកហូត​កាំភ្លើងខ្លី​មួយ ដើម ពី​ម្ចាស់​រថយន្ត​កាមរី បា​ឡែ​ន រួមទាំង​ឃាត់​ម្ចាស់​រថយន្ត​នាំចូល​ក្នុង​ទីបញ្ជាការ​ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​។
​    ​ដោយ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​មិន​ចង់​ឲ្យ​មានរឿង​កាន់តែ​ធំ​នោះ បានសម្រេច​ទាម​សំណង​ពី​ម្ចាស់ រថយន្ត​ឡិច​ស៊ី​ស​ថ្លៃ​ខូចខាត​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខតែ​ប៉ុ​ណ្តោះ ដោយ​ពុំបាន​បឹ្ត​ង​ពីបទ​ដក​កាំភ្លើង​គំរាម កំហែង​នោះទេ ។ ប៉ុន្តែ​បើទោះបីជា​ម្ចាស់​រថយន្ត​កាមរី​បា​ឡែ​នស​ង​សំណង​ជូន​ភាគី​រថយន្ត​ឡិច​ស៊ី​ស​បញ្ចប់រឿង ពិតមែន សមត្ថកិច្ច
​កង​រាជ​អាវុធ​ខណ្ឌចំការមន​មេត្តា​អប់រំ​និង​ផ្តន្ទាទោស​ក្រុម​ទំនើង​អាង​អំណាច​ដក​កាំភ្លើង​គំរាម គេឯង ខាងលើ​ឲ្យ​សម​ទៅតាម​ទង្វើ​របស់​ពួកគេ​ផង កុំ​ចេះតែ​យោគយល់​ហើយ​ដោះលែង​ពួកគេ​ឲ្យ​ទៅ​ងាយៗ​នោះ ព្រោះ​ដើម្បី​បង្ការ​ទៅ​ថ្ងៃមុខ​កុំ​ឲ្យ​ពួកគេ​ដើរ​បង្ក​ភាព​ចលា​ចរ​ដូច​ករណី​ខាងលើនេះ​ទៀត ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya