ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » សិក្ខាសាលា​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នៅ​ខេត្តកំពង់ឆ្នាំង​ ​

សិក្ខាសាលា​ច្បាប់​ស្តីពី​ផ្លូវថ្នល់​នៅ​ខេត្តកំពង់ឆ្នាំង​ ​

ខេត្តកំពង់ឆ្នាំង​៖ ស្ពាន​ឆ្លង​ដៃទន្លេ​ជាង​៣​គីឡូម៉ែត្រ រួម​និង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៥៨​គីឡូម៉ែត្រ ដែល​ចេញ​​ពី​ក្រុង​កំពង់ឆ្នាំង ទៅកាន់​ស្រុក​កំពង់លែង និង​ត​ភ្ជាប់​ទៅកាន់​ខេត្តកំពង់ធំ នឹងត្រូវ​ចាប់​ផ្តើមកសាង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន មាន​ប្រសា​ស​បែបនេះ នៅក្នុង​សិក្ខាសាលា​ស្តីពី “​ច្បាប់​ស្តីពី​ផ្លូវថ្នល់​” ដែល​បាន​ធ្វើឡើង​សាលា​នយោបាយ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៤ ដោយមាន​ការអញ្ជើញ​ចូល​រូ​ម​ពី​លោក​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ឃុំ​ស្រុក ជាច្រើនរូប​ទៀត  ។​
​    ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​មានប្រសាសន៍​បន្តទៀតថា ចាប់ពី​ខែឧសភា ឆ្នាំ​២០១៤ មក តាម​បណ្តា​​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ត្រូវ​គ្រប់គ្រង​ផ្លូវថ្នល់​ដោយ​ខ្លួនឯង មិនមែន​ក្រសួង​ដូច​មុន​ទៀតឡើយ ហើយ​​ត្រូវ​រៀបចំ​បញ្ជី​សារពើ​ភ​ណ្ឌ័ ផ្លូវថ្នល់​អោយបាន​ច្បាស់លាស់ និង​លើកសំណើរ​ថែ​រទាំ ជួសជុល​ដោយ​ខ្លួន​
​ឯង​ផងដែរ នូវ​ផ្លូវ​ក្នុង​ខេត្ត​ក្រុង​ដែល​ខ្លួន​គ្រប់គ្រង ។  ឯកឧត្តម​ក៏បាន​លើកឡើង​និង​ធ្វើ​នូវ​បទ​បង្ហាញ​អំពី​​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដែលមាន​១២​ជំពូក និង​៨១​មាត្រា ដែល​សភា​បានអនុម័ត​កាលពី​ថ្ងៃទី ០៣ ខែមេសា​​ឆ្នាំ​២០១៤ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ និតិ​កាល​ទី​៥ ។​
​    ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំង​មាន​ផ្លូវជាតិ​​មួយ​ខ្សែ​ឆ្លងកាត់ ឈ្មោះថា​ផ្លូវជាតិ​លេខ​៥ មាន​ប្រវែង ៩៤​គីឡូ​មែត្រ មាន​ផ្លូវទឹក​ប្រវែង ១១០​គីឡូម៉ែត្រ​​មាន​ផ្លូវដែក​ប្រវែង ៧៣​គីឡូម៉ែត្រ មាន​ព្រុំប្រទល់ ខាងលិច​ទល់​និង​ខែ​ត្ត​ពោធិសាត់ ខាងកើត​ទល់​និង ខេត្តកំពង់ចាម ខាងជើង​ទល់​និង​ខេត្តកំពង់ធំ និង​ខាងត្បូង​ទល់​និង​ខេត្តកំពង់ស្ពឺ​និង​កណ្តាល ។​ដោយ ឡែក​ក្នុង​ខេត្ត​មាន​ផ្លូវ​ក្រាល​កៅស៊ូ​៥៣​កំណាត់​ប្រវែង​១១៧,៩៨​គីឡូម៉ែត្រ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ក្នុង​ខេត្ត​មាន​៥៣ កំណាត់​មាន​ប្រវែង ៦២៩,២៣​គីឡូម៉ែត្រ ផ្លូវ​ដីស មាន​២៤​កំណាត់​មាន​ប្រវែង ១៨,៨២​គីឡូម៉ែត្រ និង​ផ្លូវ​បេ តុង​មាន​៣​កំណាត់​មាន​ប្រវែង​០,៧៨៤​គីឡូ​មែត្រ ។​
​    ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់ថា ការប្រមូល​ផលដំណាំ​ស្រូវវស្សា​ឆ្នាំ​២០១៤ បាន​ចំនួន ១៨ ៥១១​ហិកតា ទិន្នផល​២,៦១៥​តោន​ក្នុង​១​ហិកតា បរិមាណ​ផល ៤៨ ៤០៥​តោន ស្មើនឹង​១៥,២២​ភាគរយ​នៃ​ផេ​ន​ការដាំដុះ ។​ដាំ​ណាំ​ស្រូវប្រាំង ដាំ​ដុះ​បាន​៥ ៩៨៤​ហិកតា នៃ​ផែនការ ២៩៧០០​ហិកតា ស្មើ​និង ២០,១៥​ភាគរយ​នៃ​ផែនការ ។  ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​រប​សើ​រាជ​រដ្ឋ​ភិ​បាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ប្រជាពលរដ្ឋ បានរស់នៅ​មាន​ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់​មានការ​គោរព​សិ​ទ្ឋ និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោល​ការ​នៃ​លិ​ទ្ឋ​ធិបតេយ្យ​៕ ពៅ សុខ​ហ៊ាន DSC01032DSC01030

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya