រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមេជួញដូរគ្រឿងម្នាក់ដែលទើបចាប់ខ្លួនទាំងលុយជិត១០ ដុល្លារនោះ ពេលនេះបានយកកន្សែងពោះគោប្រភេទធំចងភ្ជាប់ជាមួយទុយោទឹក ដើម្បីប៉ុនប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច ព្រោះត្រូវកម្លាំងសមត្ថកិច្ចជួយសង្គ្រោះទាន់ កាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១៤ ស្ថិតនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ។
ជនសង្ស័យដែលប៉ុនប៉ងសម្លាប់ខ្លួនឈ្មោះ ហ៊ាង ពៅ ហៅឈុំ ជឿន អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ៣១៨ ក្រុម២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនខាងលើបានលួចយកកន្សែពោះគោទៅចងភ្ជាប់ជាមួយទុយោទឹក ហើយជននោះបានស្រែកប្រាប់គេឯងថា «សុំលាបងប្អូនទាំងអស់គ្នាហើយ» ក៏ប្រុងលោតចុះមកឱ្យស្លាប់ តែត្រូវអ្នកនៅក្បែរនោះឃើញទាន់ ក៏ស្រែកឱ្យគេជួយ ហើយដឹងដល់ សមត្ថកិច្ចជួយទាន់ពេលតែម្តង ។