ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » សព​បុរស​ម្នាក់ អណ្តែត​ទឹក​ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ ​

សព​បុរស​ម្នាក់ អណ្តែត​ទឹក​ស្លាប់​ដោយ​មិនដឹង​ពី​មូលហេតុ ​

 

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​ទើបតែ​អាច​ស្រង់​បាន​នៅ​ម៉ោង ៣​រសៀល​នៅ​ចំណុច​មុខ​វត្ត​ព្រែកប្រា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​ទោះយ៉ាងណា​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការស្លាប់  របស់​ជនរងគ្រោះ​នៅឡើយ​ទេ​ថា​ជា​អំពើ​ឃាតកម្ម ឬមួយ​ជា​ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួន និង​ក៏​មិនទាន់​ដឹង​ពី​អត្ដ​សញ្ញាណ​ឱ្យ​ពិតប្រាកដ​ដែរ ព្រោះ​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។
​សព​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត ទឹកទន្លេ​នៅមុខ​វត្ដ​កំសាន្ដ ប៉ុន្ដែ​ដោយ​ស្ថានភាព​នៅ​ទីនោះ​មានការ​លំបាក​ដើម្បី​ស្រង់​សព ទើប​នាំគ្នា​កៀរ​ឱ្យ​ហូរ​ធ្លាក់​មកក្រោម លុះដល់​មុខ​វត្ដ​ព្រែកប្រា ក្នុងភូមិ​អូរអណ្ដូង សង្កាត់​ព្រែកប្រា​ទើប​នាំគ្នា​ស្រង់​យកចេញ​។ មន្ដ្រីនគរបាល​ប៉ុស្ដិ៍​បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន​អាយុ​ជាង​៣០​ឆ្នាំ ស្លៀកខោ​ខូវប៊យ​ជើងវែង ពាក់អាវ​ពណ៌​ឆ្នូត​សលាយ​ក្រហម​ដៃ​វែង​។ យ៉ាងណាក៏ដោយ​នោះ មន្ដ្រីនគរបាល​មូលដ្ឋាន​ផ្នែក​ចក្ខុ បាន​នឹង​កំពុង​បន្ដធ្វើ​ការស្រាវជ្រាវ​ស្វែងរក​មូលហេតុ នៃ​ការស្លាប់​ឱ្យ​ពិតប្រាកដ​។ នៅពេល​កំពុង​ពិនិត្យ​សាកសព​នោះ គេ​សង្កេតឃើញ ចៅសង្កាត់​ព្រែកប្រា លោក ហូរ ហ៊ួ​ត ចុះមក​ចាត់ចែង​ផងដែរ​។ ហើយ​ឥលូវ​នេះ​សាកសព​ក៏បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​ច្បារអំពៅ ដើម្បី​រងចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕83

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya