ស្ទឹងត្រែង៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅកាន់ទីបញ្ជាការ អាវុធហត្ថខេត្ត ដើម្បីសួរនាំ ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងអាវុធហត្ថក៏បានចុះទៅ ទីតាំងក្លឹបអាម៉ាហ្សូន ធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ឈ្មោះឌុច សម្ផស្ស ភេទប្រុស អាយុ ៣៤ឆ្នាំ ជាថៅកែក្លឹបកម្សាន្តអាម៉ាហ្សូន ពីបទញុះញ៉ុង និងសន្តិសុខម្នាក់ទៀតឈ្មោះ ឡុង ទូច ហៅម៉ាប់ភេទប្រុស អាយុ២៧ឆ្នាំ ពីបទប្រើអំពើហឹង្សា ដោយចេតនាទៅលើជនរងគ្រោះ ឈ្មោះទិន ជួប ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែក សង្កាត់/ក្រុង/ស្ទឹងត្រែង ។ នៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្មីៗនេះ នៅក្នុងក្លឹបរាំកម្សាន្តអាម៉ាហ្សូន មានការវាយតប់គ្នា រវាងសន្តិសុខការពារក្លឹបនិងភ្ញៀវ ហើយសន្តិសុខក្លឹបនោះ បានវាយបណ្តាល ឲ្យឈ្មោះទិន ជួប រងរបួសយ៉ាងដំណំ ។ បច្ចុប្បន្ន ទាំងថៅកែក្លឹបនិងសន្តិសុខឯកជន ការពារក្លឹបខាងលើនេះ កំពុងស្ថិតនៅទី បញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសួរនាំ និងធ្វើកំណត់ហេតុ ៕
» ព័ត៌មានជាតិ » ប៉េអឹមឃាត់ខ្លួនថៅកែក្លឹបអាម៉ាហ្សូន និងសន្តិសុខម្នាក់ បង្ករបួសស្នាម