ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់បានរងរបួសធ្ងន់កំរើកដៃជើងមិនរួចភ្លាមៗ ដោយសារត្រូវជនពុំស្គាល់មុខ ហក់ធាក់ចំដើមទ្រូង១ជើងបណ្តាលអោយធ្លាក់ពីលើគ្រែ ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៤នៅក្នុងភូមិថ្មីឃុំក្រាំងលាវស្រុករលាប្អៀរខណៈដែលជនរងគ្រោះកំពុងអង្គុយលេងជាមួយ អ្នកជិតខាង ក្រោមផ្ទះ។
តាមប្រភពពីក្រុមគ្រួសារដែលនាំជនរងគ្រោះមកមន្ទីរពេទ្យខេត្តបាននិយាយអោយដឹងថា៖នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៤បុរសរងគ្រោះឈ្មោះអនសារ៉ាត់អាយុ៤៨ឆ្នាំមុខរបរជាកសិករមានប្រពន្ធនិងកូនម្នាក់និងមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើបានអង្គុយ ជជែកគ្នាលេងជាមួយនិងអ្នកជិតខាងនៅលើគ្រែក្រោមផ្ទះក្នុងពេលនោះក៏ស្រាប់តែឃើញមានមនុស្ស មួយក្រុមដើរចូលមក ហើយម្នាក់ក្នុងចំណោមជនទាំងនោះ បានហក់ធាក់ជនរងគ្រោះមួយជើងចំដើមទ្រូងបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើគ្រែដែលមានកំពស់៦តឹកអុកគូថនិងដីរងរបួសធ្ងន់កំរើកដៃជើងលែងរួចនិងនិយាយមិនចេញត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តទាំងយប់។ចំណែកជនដៃដល់ក្រោយពេលកើតហេតុបាននាំគ្នារត់គេចខ្លួនបាត់អស់ប៉ុន្តែត្រូវបានគេស្គាល់អត្តសញ្ញាណ អស់ហើយ ក្រុមគ្រួសារជនរងគ្រោះនឹងដាក់ពាក្យប្តឹងពេលត្រឡប់ទៅផ្ទះវិញ។
នៅក្នុងមន្ទីរពេទ្យខេត្តជនរងគ្រោះកំពុងស្ថិតក្នុងការជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រួពេទ្យ ដែលគ្រូពេទ្យប្រាប់ថា នេះចាស់ៗថា ( ទុលផ្អក ) ។ ស្ថានភាពជនរងគ្រោះគឺដងខ្លួនរបស់គាត់ទាំងមូលកំរើកមិនបានថែមទាំងលេបអាហារមិនចូលទៀតផង។
ក្រុមគ្រួសារជនរងគ្រោះសុំអំពាវនាវដល់សមត្ថកិច្ចមេត្តាជួយចាត់ការចាប់ខ្លួនជនដៃដល់អោយបានយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ក្នុងរឿងនេះក្រុមគ្រួសារជនរងគ្រោះអះអាងថាពួកគាត់មិនដែលមានទំនាស់ជាមួយអ្នកណាឡើយ៕ ពៅ សុខហ៊ាន .