ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ចេញ ប្រតិបត្តិការ ដឹកនាំកម្លាំង នគរបាល ជាច្រើននាក់ បង្ក្រាប និងចាប់ខ្លួន ជនសង្ស័យ ២នាក់ដែល ជាមុខសញ្ញាប្លន់ លួច និងកាច់កម៉ូតូ យ៉ាងសកម្ម នៅក្នុងមូលដ្ឋាន នាពេលកន្លងទៅ ។
ប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ និងកាច់កម៉ូតូ បានធ្វើ ឡើងកាល ពីវេលាម៉ោង ៩និង១៩នាទីយប់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅ តាម ផ្លូវប៉េតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ បាននិយាយថា «ជនសង្ស័យ ទាំង២នាក់នេះ បានយក រឺម៉ក់ម៉ូតូកង់បី ដែលកាច់ បានកាលពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសង្កាត់ចោមចៅ ហើយជនរងគ្រោះ ជាម្ចាស់ម៉ូតូ បានប្តឹង ទើបសមត្ថកិច្ចយើង បើកការស្រាវជ្រាវ និងតាមដាន រហូតដល់ វេលាម៉ោង២១និង១៩នាទី យប់នេះ ស្រាប់តែឃើញពួកវា យក រឺម៉ក់ម៉ូតូ បម្រុងយកទៅលក់ តែត្រូវកម្លាំងសមត្ថកិច្ច យើងខ្ញុំ ស្ទាក់ចាប់ បានតែម្តង»។
ក្រោយពីមាន ករណីប្លន់ កាច់កម៉ូតូ និងលួចផ្សេងៗ បានកើតឡើង មិនថា តែនៅក្នុង ខណ្ឌពោធិ៍សែនជ័យ នោះទេ ប៉ុន្តែនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនោះ ស្នងការ នគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងនគរបាល តាម ការិយាល័យ ជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាល តាមបណ្តាខណ្ឌ ចុះល្បាត និងធ្វើការស្រាវជ្រាវ តាមចាប់ក្រុម ជនល្មើសទាំងនេះ ក្រោយ ធ្វើសកម្មភាពម្តងៗ មិនទុកឲ្យបន្តមានសេរីភាពនោះឡើយ ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច របស់លោក យកទៅឃុំខ្លួនបណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាលខណ្ឌ ហើយធ្វើការសាកសួរ រកបក្ខពួក គ្នាវាបន្តទៀត និងធ្វើការកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
» ព័ត៌មានជាតិ » ប៉ូលិសបង្ក្រាបនិងចាប់ខ្លួន ក្រុមចោរប្លន់ កាច់កម៉ូតូ បាន២នាក់