ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » រថយន្តបុក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ​

រថយន្តបុក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​ ​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​ត្រូវ​រថយន្ត​​មួយគ្រឿង​បុក​យ៉ាង​ពេញទំហឹង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈដែល​បុរស​រូបនោះ​ជិៈ​ម៉ូតូ​បត់​ឆ្លងថ្នល់ កាលពី​វេលា​ម៉ោង ៣​និង​៥០​នាទី​ល្ងាច ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​    ​លោក ហ៊ុល វាសនា អធិការ​ក្រុង​កំពង់ឆ្នាំង បាន​និយាយថា ជនរងគ្រោះ​មានឈ្មោះ ស៊ឹម កុសល​ ​អាយុ ៥៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​មល​ក្រោម ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​។ មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ជិៈ​ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុច កើតហេតុ ក៏បាន​បត់​ឆ្លងថ្នល់ បំណង​ទៅផ្ទះ ខណៈនោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក វី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ 2X.4717  បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ បាន​បើក​យ៉ាង​លឿន​ក្នុង​ដំណើរ​ពី​ត្បូង មក​ជើង បាន​បុក​ម៉ូតូ​ជនរងគ្រោះ យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​រថយន្ត​មិនបាន​ឈប់​មើល​ជនរងគ្រោះ​ឡើយ គឺ​បាន​បើក​រត់​គេចខ្លួនបាត់​តែម្តង ។
​    ​លោក​បាន​បន្តថា​ភ្លាមៗ​នោះ លោក​បាន​ប្រើ​វិទ្យុទាកទង​តាម​ស្រុក​ក្រុង​មួយ​អោយជួយ​ស្ទាក់ចាប់​​តែ​ចាប់​មិនបាន មិនដឹងថា​រត់គេច​ទៅ​ផ្លូវ​ណា ព្រោះ​ផ្លូវ​ច្រើនពេក​ឬក៏​ទៅសម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ណា​ឡើយ ។​លោក​បាន​បញ្ជាក់ថា តាមពិត​រថយន្ត​ខាងលើនេះ​បើក​លឿន​ពេក ជនរងគ្រោះ​មើល​ទំនង​ថា​អាច​ឆ្លង​ផុត​ថ្នល់ជាតិ​តែ​ពេល​ឆ្លង​ត្រូវ​រថយន្ត​នោះ​បុក​តែម្តង ព្រោះ​រថយន្ត​បើក​លឿន​ហួសកំណត់ និង​ក្នុង​ទីប្រជុំជន​ទៀត ហើយ​បើទោះបី​បែបនេះ​ក្តី​អ្នកបើករថយន្ត​នោះ​ពិតជា​គ្មាន​ក្តីមេត្តា​ដល់​ជនរងគ្រោះ ឡើយ គឺ​បើក​រត់​យករួចខ្លួន​តែម្តង​។​
​    ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​​គ្រោះ​ដែក​ខូចខាត​ត្រូវបាន​មន្ត្រីនគរបាល​យកទៅរ​ក្សា​ទុកជា​បណ្តោះ​អាស​ន្ត​ដើម្បី​រង់ចាំ​ការដោះស្រាយ​ទៅតាម​និតិ​វិធី​៕ IMG-20141126-WA0000IMG-20141126-WA0005IMG-20141126-WA0003

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya