ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ ប្រដាប់អាវុធ និង​គ្រឿងញៀន

កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ ប្រដាប់អាវុធ និង​គ្រឿងញៀន

​រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចម្រុះ​ប្រមាណ​១០០​នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង បាន​ដឹកនាំ​កម្លាំង​បើក​ប្រតិបត្តិ​ការឆែកឆេរ ទី​ទាំង និង​បង្ក្រាប​ក្រុម​មុខសញ្ញា​សកម្ម​ខាង​ប្លន់ ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ពីរ​ទីតាំង​ផ្សេងគ្នា​នៅក្នុង​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌដូនពេញ និង ខណ្ឌ​សែន​សុខ នៅក្នុងពេល​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៧ វិច្ឆិកា ២០១៤ ដោយ​ឃាត់ខ្លួន​បា​ជនសង្ស័យ​ប្រុស​-​ស្រី ១៤​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម រួមជាមួយ​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន​ស្រ៊ាង ដែល​បាន​ចុះ​ដឹកនាំ​កម្លាំង​ឆែកឆេរ​និង​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ ផ្ទាល់​បានឱ្យដឹងថា ជាដំបូង​កម្លាំង​របស់​លោក​បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ដែល​សង្ស័យ ថា​មានមុខ​សញ្ញា​សកម្ម​ខាង​ប្លន់  ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន មួយកន្លែង​នៅក្នុង​ភូមិ​ត្រពាំង​ឈូក ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ក្នុងនោះ​បង្ក្រាបបាន​មនុស្ស​ប្រុស​៥​នាក់ រួម​ជាមួយនិង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។ លោក​បាន​បន្តថា ក្នុងពេល​បន្តបន្ទាប់​គ្នា​កម្លាំង​របស់លោក បាន​បើក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ ក្នុងផ្ទះ​សំណាក់​(​អូ​!​យ៉េ​ស​) ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​ឃាត់​ជនសង្ស័យ​ប្រុស -​ស្រី​ចំនួន​៧ នាក់ រួម​ជាមួយនិង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ។ ហើយ​ក្នុងពេល​បន្តបន្ទាប់​ទៀត​កម្លាំង​របស់លោក​បាន​ធ្វើការ​ឆែកឆេរ បន្ទប់​លេខ​A06 ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់​ដដែល​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ទៀត ដែល​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា នៅ​អង្គភាព ង​.៧០ មានឈ្មោះ​គឹម ហេង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ កំពុង​សម្ងំ​ប្រើប្រាស់​គ្រឿងញៀន រួមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​K54 មួយ​ដើម​ផងដែរ​។ សរុបមក​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​និង​បង្ក្រាប​ទីតាំង​ពីរ​កន្លែង​ផ្សេង គ្នា ក្នុង​ខណ្ឌ​ចំនួន​ពីរ ដែល​ក្រុម​ជនសង្ស័យ​ជ្រកកោន​ដើម្បី​ធ្វើ​សកម្មភាព​ប្លន់ ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​នោះ កម្លាំង​របស់លោក​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​១៤​នាក់ ដកហូត​បាន​កាំភ្លើងខ្លី​K54​មួយ​ដើម​រួម​ជាមួយនិង​សម្ភារ​សម្រាប់​ប្រើ ប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​
​បច្ចុប្បន្ននេះ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​១៤​នាក់ រួមជាមួយ​និង​វ​ត្តុ​តាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូន​ទៅកាន់​បញ្ចា​ការដ្ឋាន​កង​រាជ អាវុធ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​
​គួរ​រំលឹក​ផងដែរ​ថា មួយ​រយះពេល​ថ្មីៗ​មកនេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​កង​រាជ អាវុធហត្ថ​តាម​បណ្តា​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី ក្រោម​ការដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​សំណាក់ ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​បើក​ប្រតិបត្តិការ និង ធ្វើការ​ល្បាត​ពួនស្ទាក់​ចាប់​នូវ​មុខសញ្ញា​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទៅនឹង បទល្មើស​ផ្សេង បន្ទាប់ពី មួយ​រយះពេល​កន្លងមក​នេះ​តែងតែ​កើតមាន​នូវ​ករណី​បាញ់​ប្លន់​ប្រដាប់អាវុធ ផ្សេងៗ​កើតមាន​ក្នុង​រាជធានី ស្ទើរ​រៀងរាល់ថ្ងៃ​៕

dffsdsfrb4f2532a-ec2b-445d-a5ea-f3540edd3581baa5680e-2e11-4774-9af8-b4960c01aab7dfsd25

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya