ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានចុះបង្ក្រាបមនុស្សប្រុសស្រី៥នាក់ដែរជាមេគ្រឿងញៀនដធំក្នុងរាជធានីភ្នំពេញ នៅទីតាំងផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោដោយ ជាលទ្ធផលឃាត់បានរថយន្ដស៊េរីទំនើប៣គ្រឿង កាំភ្លើងខ្លីមួយដើមនិងលុយជិត១០ម៉ឺនដុល្លារអាមេរិករួមថ្នាំញៀន ជាច្រើនគីឡូក្រាម ។
មនុស្សប្រុសស្រី៥ នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅផ្ទះ ល្វែងសង់ថ្មី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីនគរបាល ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានឱ្យដឹងថា បុរសដែលជាប់សង្ស័យនិង ឃាត់ខ្លួនឈ្មោះ ឈុំ ជឿន អាយុប្រហែល៣០ឆ្នាំ ជាមន្ដ្រីអង្គរក្ស ចំណែកឯស្រី៤ នាក់ទៀតមិនទាន់ស្គាល់អត្ដសញ្ញាណ ។
ប្រភពដដែលបានបន្ដទៀតថា មុនពេលចុះប្រតិបត្ដិការបង្ក្រាបករណីជួយ ដូរគ្រឿងញៀននេះគឺដឹកនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ប៊ន សំអាត នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងកំណត់មុខ សញ្ញាច្បាស់លាស់ ទើបនៅវេលាម៉ោង ខាងលើនេះសមត្ថកិច្ចក៏ចុះឡោមព័ទ្ធ ទីតាំងផ្ទះល្វែងសង់ថ្មីនេះដោយឃាត់ខ្លួន បានមនុស្សប្រុសស្រី៥នាក់រួមនឹងវត្ថុ តាងជាក់ស្ដែងផងដែរ ។
សមត្ថកិច្ចបានបន្ដទៀតថា ក្នុងការចុះប្រតិបត្ដិការខាងលើនេះសមត្ថកិច្ចបានដកហូតបានលុយ៥៤៥០០ ដុល្លារ, លុយខ្មែរ១៧០លានរៀល, ថ្នាំញៀនជាច្រើនថង, រថយន្ដ៣គ្រឿងមានម៉ាកឡិចស៊ិស RX-330, ម៉ាកព្រូស និងមួយគ្រឿងទៀតម៉ាកកាមរីបាឡែន ព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើមនិងមនុស្សប្រុសស្រីដែលសង្ស័យ៥ នាក់ផងដែរ ។
បច្ចុប្បន្នជនសង្ស័យ៥នាក់ ក្នុងនោះ៣នាក់ជាមេខ្លោងធំ រួមនឹងវត្ថុតាងជាក់ស្ដែងកម្លាំងនគរបាលបានបញ្ជូនទៅកាន់ការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕