ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានអន្តរជាតិ » ផ្ទុះ​កុបកម្ម ផ្អើល​សហរដ្ឋអាមេរិក បន្ទាប់ពី​ប៉ូលីស​បាញ់សម្លាប់ យុវជន​គ្មាន​ទោស​ម្នាក់

ផ្ទុះ​កុបកម្ម ផ្អើល​សហរដ្ឋអាមេរិក បន្ទាប់ពី​ប៉ូលីស​បាញ់សម្លាប់ យុវជន​គ្មាន​ទោស​ម្នាក់

​ព័ត៌មាន​អន្តរជាតិ ៖ ហ្វូងមនុស្ស​មកពី​អាមេរិក បានមក​ប្រជុំគ្នា​នៅ​ទូទាំង​សហរដ្ឋ​ដើម្បី​ធ្វើ​ការតវ៉ា​ប្រឆាំង ទៅនឹង​សេចក្តីសម្រេច​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ ស្តីពី​ការ​រួច​ទោស​របស់​មន្ត្រី​ប៉ូលីស​ម្នាក់​ក្រោយពី​បាន បាញ់សម្លាប់​យុវជន​ស្បែក​ខ្មៅ​មួយរូប មាន​ឈ្មោះថា Michael Brown ។​

​ទំព័រសារព័ត៌មាន​ប៊ី​ប៊ី​ស៊ី ចេញផ្សាយ​អោយដឹងថា ក្រុមបាតុករ​តវ៉ា​មកពី​ទីក្រុង ញ៉ូ​វ​យ៉​ក ក៏ដូចជា​Seattle គឺជា​ក្រុម​តវ៉ា​ដែលមាន​លក្ខណៈ​សន្តិភាព ពោល គ្រាន់តែ​មានការ​ស្រែក​ត​វ៉ា និង​គ្រវី  ក្រដាស់​ជាដើម ។ យ៉ាងណាមិញ ទាំង​ក្នុង និង​ជុំវិញ​ជាយក្រុង Ferguson តាម​បណ្តោយ​ផ្លូវ St Louis នៅតាម​បណ្តា​ទីតាំង តវ៉ា​សំខាន់​មានការ​ដាក់ពង្រាយ​នូវ​កងកម្លាំង​ទ័ព​ជាតិ ប្រមាណ​ជាង ២២០០   នាក់  កាលពី​ថ្ងៃ​ច័ន្ទ​កន្លង ទៅនេះ​ដើម្បី​ជាការ​បញ្ឈប់​ភាពចលាចល​បន្ថែមទៀត ។ ដោយឡែក មន្ត្រី​ប៉ូលីស   ស្បែ​កស ដែល​បាន បាញ់សម្លាប់​យុវជន Michael Brown កាលពីពេល​កន្លងទៅ មានការ​គូសបញ្ជាក់​អោយដឹងថា​លោក​ពិត មាន​មនសិការ​ស្អាតស្អំ ។

 
​គួរ​រំ​ឮ​កថា មន្ត្រី​ប៉ូលីស​ស្បែ​កស សហរដ្ឋអាមេរិក លោក Darren Wilson បាន​បាញ់សម្លាប់​យុវជន​ស្បែក ខ្មៅ Michael Brown វ័យ ១៨ ឆ្នាំ កាលពី​ថ្ងៃទី ៩ សីហា ក្នុង​ក្រុង Ferguson នារ​ដ្ឋ Missouri​កន្លងទៅនេះ ជា​ចលករ​នាំអោយ​ភាពចលាចល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រោយពី  មាន សេចក្តីសម្រេច ចិត្ត​អោយដឹងថា គាត់​មិនបាន​ជាប់ទោស​អ្វី​នោះទេ ។

​ក្រុមមនុស្ស​ជាច្រើន មកពី​សហគមន៍ អាហ្វ្រិក​-​អាមេរិក ក្នុង​ក្រុង Ferguso​ទាមទារ​ក៏ដូចជា​តម្រូវអោយ មន្ត្រី​ប៉ូលីស​ជា​ជនដៃដល់​ជាប់ទោស ស្តីពី​ករណី​ឃាតកម្ម​លើក​នេះ ក៏ប៉ុន្តែ យោង   តាម​សេចក្តីសម្រេច ចិត្ត​របស់​តុលាការ កាលពី​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​កន្លងទៅនេះ អោយដឹងថា មន្ត្រី  ប៉ូលីស  រូបនេះ នឹងមិន ប្រឈម​នឹង​ការចោទប្រកាន់​ទោស បទ​ព្រហ្មទណ្ឌ​របស់​រដ្ឋ ស្តីពី​ការបាញ់សម្លាប់​លើក​នេះ​នោះទេ ។

 
​ដោយឡែក មេធាវី​ការពារ​ក្តី ក្រុមគ្រួសារ​ជនរងគ្រោះ បាន  ច្រាន​ចោលការ   សម្រេចចិត្ត​របស់​តុលាការ ដោយ​មានការ​អះអាងថា ប្រការនេះ គឺ​គ្មាន​យុ​ត្ថិ​ធម៌ ៕ss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya