ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » កម្មករ​រោងចក្រ​ជី​ម​លី បិតផ្លូវ​ជាតិ​លេខ​៤​ទៀតហើយ​ ​

កម្មករ​រោងចក្រ​ជី​ម​លី បិតផ្លូវ​ជាតិ​លេខ​៤​ទៀតហើយ​ ​

ភ្នំពេញ : ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​បញ្ជាការដ្ឋាន ទ័ពជើងគោក ត្រូវ​កកស្ទះ​ចរាចរណ៍ បន្ទាប់ពី កម្មករ​-​កម្មការិនី​ក្រុមហ៊ុន​រោងចក្រ​ជី​ម​លី ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​បេតុង  ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្មករ​ចំនួន​ប្រមាណ​ជាង​៣០០​នាក់ នៅតែ​បន្ត​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​ឈានទៅដល់​បិតផ្លូវ​ជាតិ​លេខ​៤ ទាំងស្រុង មិនអាច​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​នៅ​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ សាជាថ្មី​។​

​ការតវ៉ា​ធ្វើ កូដកម្ម​បានអូសបន្លាយ​រយៈពេល​៨​ថ្ងៃ​កន្លងមកហើយ នៅតែ​គ្មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​។ ប​ន្តែ​ការតវ៉ា​ហាក់​ថមថយ​ជាមុន ជាក់ស្ដែង​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ មានកម្ម​ករ​តែ​ជាង​៣០០​នាក់ ទេ ដែល​បន្តធ្វើ​កូដកម្ម  និង​បិត​ផ្លូវជាតិ​លេខ​៤​នេះ​។ ការតវ៉ា​ដឹកនាំ​ដោយ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មាន​លោក ប៉ាវ ស៊ី​ណា ជា​ប្រធាន  ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួលយក​លោក សេស ពិសី ផ្នែក​ជាង​ម៉ា​ស៊ីន ឲ្យ​ចូលធ្វើ​ការងារ​វិញ និង​ចំណុច​មួយចំនួនទៀត​៕4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya