ភ្នំពេញ ៖ មុខសញ្ញាចោរប្លន់ ដែលប្រើដាវសាម៉ូរ៉ៃនិង អាវុធខ្លីកាប់ភ្ជង់ និងបាញ់ទៅលើជនរងគ្រោះ ប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិ ភាពនាពេលកន្លងទៅ ត្រូវបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាប្លន់ ប្រដាប់អាវុធ ដែលក្រឡុកនៅក្នុងរាជធានីភ្នំពេញឲ្យកក្រើកឡើងវិញ នៅក្នុងរយៈ ពេលចុង ក្រោយនេះ បាន៨នាក់ និងដកហូតម៉ូតូស៊េរីទំនើប ចំនួន៨គ្រឿង ដែល ប្លន់បាននាពេលកន្លងទៅ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។
តាមការបញ្ជាក់របស់មន្ដ្រីនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ជុំវិញប្រតិបត្ដិការបង្ក្រាបក្រុមចោរដែល មានអាយុចាប់ពី១៦ទៅ១៨ឆ្នាំ ទាំង៨នាក់ ខាងលើនេះ ស្នងការរង នគរបាលរាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន ថ្លែងឱ្យដឹងថា កម្លាំងនគរបាលរបស់លោក ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានខិតខំយ៉ាង ខ្លាំងទាំងយប់ទាំងថ្ងៃធ្វើការស្រាវជ្រាវ ដោយប្រយ័ត្នប្រយ៉ែង ជាទីបំផុតចាប់ខ្លួនជនសង្ស័យ ទាំងនេះនិងម៉ូតូជាច្រើនគ្រឿង ។
ក្រោយចាប់ខ្លួន និងដកហូតម៉ូតូរួចមក ក្រុមចោរប្លន់ ត្រូវបាននគរ បាលការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់រាជ ធានីភ្នំពេញ បង្ហាញមុខជា សាធារណៈនៅ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៤នេះ មុន ពេលបញ្ជូន សំណុំរឿងទៅកាន់តុលាការចាត់ ការបន្ដតាមផ្លូវច្បាប់ ។
លោក អេង សោភា បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៨នាក់ ទី១ ឈ្មោះលឹម ទី អាយុ ១៦ឆ្នាំ រស់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី២ ឈ្មោះកុល ធារិទ្ធ ហៅសិទ្ធតូច អាយុ១៨ឆ្នាំ រស់នៅផ្ទះលេខ២០អិល ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មុខរបរខាងឌីហ្សាញ គ្រឿងអលង្កា ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៨យប់ថ្ងៃទី២៤ ខែវិច្ឆិកា ទី៣ ឈ្មោះអ៊ុំ សុវណ្ណារិទ្ធហៅ ពៅ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៤ ឈ្មោះអេង ភារុន ហៅទូច អាយុ១៧ឆ្នាំ រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៥ ឈ្មោះណុំ ប្រសើ ហៅស្វា អាយុ១៦ឆ្នាំ រស់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៦ឈ្មោះប៊ុន រិទ្ធិ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរខាងឌីហ្សាញគ្រឿងអលង្កា ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី៧ ឈ្មោះដោក ចាន់តាល់ អាយុ១៨ឆ្នាំ រស់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ និងទី៨ ឈ្មោះរិន ចំរើន ហៅពី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិន ពិតប្រាកដ ។
ក្រោយការសួរនាំ ជនសង្ស័យ បានឆ្លើយសារ ភាពថា នៅពេលធ្វើសកម្មភាព ប្លន់ម្ដងៗ គឺ ប្រើដាវសាំម៉ូរ៉ៃនិងអាវុធខ្លី ដោយគំរាមកាប់ និងបាញ់ទៅលើជនរងគ្រោះ ប្លន់យកម៉ូតូស៊េរី ទំនើបនៅពេលយប់ ៕