ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » រ៉ឺម៉ក​ម៉ូតូ ដឹក​កម្មករ​កាត់ដេរ​ក្រឡាប់ របួសធ្ងន់​-​ស្រាល ចំនួន​៣២​នាក់​

រ៉ឺម៉ក​ម៉ូតូ ដឹក​កម្មករ​កាត់ដេរ​ក្រឡាប់ របួសធ្ងន់​-​ស្រាល ចំនួន​៣២​នាក់​

​កំពត ៖ រ៉ឺម៉ក​ម៉ូតូ​ដឹក​កម្មករ​ប្រុស​-​ស្រី ទៅធ្វើ​ការ​នៅ​រោងចក្រ កាត់ដេរ ហាស់ វ៉ា​រី បាន​ទាក់​ខ្សែភ្លើង​កាត់​ទទឹងផ្លូវ ក្រឡាប់ បណ្តាល​ឲ្យ​កម្មករ​ចំនួន​៣២​នាក់​រងរបួស​ធ្ងន់ និង​ស្រាល កាលពី​វេលា​ម៉ោង ៦ និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះសីហនុ ស្ថិតក្នុង​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹក​ឈូក ។​

​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក ឈ្មោះ ហេង ឌៀង ភេទ​ប្រុស ឣា​យុ ៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កន្លែង​ខាងលើ ។ ចំណែក​កម្មករ​រងរ​បួស ស្រាល និង​ធ្ងន់​៣២​នាក់ រស់នៅ​ភូមិ​-​ឃុំ កន្លែងកើតហេតុ​ខាងលើ​នេះដែរ ។ មុន​កើតហេតុ ម៉ូតូ​រ៉ឺម៉ក ដែល​ដឹក​ពួកកម្មករ​រងគ្រោះ​ទាំងនោះ បាន​ដឹក​កម្មករ នាំយកទៅ​ធ្វើការ​រោងចក្រ​ដូច​សព្វដង ក្នុងទិសដៅ​ពី​លិចទៅ កើត លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ខ្សែភ្លើង​ដែល​ត​កាត់​ទទឹងផ្លូវ បាន​ដាច់​ធ្លាក់ ហើយ​ទា​ក់ក​ឣ្ន​ក​បើក​ម៉ូតូ​រ៉ឺម៉ក បណ្តាល​ឲ្យ​បាត់​ម្ចាស់ការ ក្នុងការ​បើកបរ ក៏​កើត​គ្រោះថ្នាក់​យ៉ាង​ដូច្នេះ​តែម្តងទៅ ។ កម្មករ​រងគ្រោះ​ទាំង ៣២​នាក់​ខាង លើ ក្រោយ​កើតហេតុ​ភ្លាម ត្រូវបាន​គេ​ជួយសង្គ្រោះ ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​កំពត ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ចុះ​អន្តរាគមន៍​យក​រ៉ឺម៉ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាន ស្រុក រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ។ ដោយឡែក​ជនរងគ្រោះ​ខ្លះ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya