ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ទុក​ឡាន​ទើបនឹង​ទិញ​មុខ​បន្ទប់​ជួល គេ​លួច​ដុត​

ទុក​ឡាន​ទើបនឹង​ទិញ​មុខ​បន្ទប់​ជួល គេ​លួច​ដុត​

​ភ្នំពេញ ៖ ពីរ​នាក់​ប្ដី​ប្រពន្ធ ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​ដុត​គូទ​ពី ក្រោយ​បណ្ដាល ឱ្យ​ឆាបឆេះ​ទៅ​ផ្នែក​កណ្ដាល​ខូចខាត​ប្រមាណ ៥០​ភាគរយ​កាលពី​វេលា​ម៉ោង​១​យប់​រំលង អា​ធ្រា​ត្រ​ឈាន ចូល​ថ្ងៃ ទី​២៦ ខែវិច្ឆិកា ឆ្នាំ ២០១៤ លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​មូល ដ្ឋា​ន ចុះទៅពិនិត្យ​មើល​និង​សួរនាំ​ជនរងគ្រោះ ដើម្បី​ធ្វើការ​
​ម្ចាស់​រថយន្ដ​រងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ បាន​និយាយថា កាលពី​វេលា​ម៉ោង​១​យប់ ខណៈដែល​ពួកគេ​កំពុង​ដេក​លង់លក់​នៅក្នុង ផ្ទះជួល​ស្ថិតនៅ​ជិត​ផ្សារ​ទួល​ពង្រ ភូមិ​ត្រញំង រំចេក សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ ស្រាប់​តែមាន​ក្លិន​ឈ្ងៀម ហើយក៏​នាំគ្នា​ក្រោក ឡើង​ឃើញ​ភ្លើង​កំពុង​ឆាប ឆេះ​រថយន្ដ​របស់​ពួកគេ ពី​ផ្នែក​ខាង ក្រោយ​ក៏​ផ្អើលឆោឡោ​ពន្លត់ ប៉ុន្ដែ​ការខូចខាត​អស់​ប្រមាណ​៥០​ទៅ​៦០ ភាគរយ ពោល​ឆេះ​គូទ​ខាងក្រោយ ដំបូល​ពីលើ ទ្វារ​ទាំងសងខាង និង​ពូក​ទាំងមុខ​ទាំង ក្រោយ​ផងដែរ ។​
​ជនរងគ្រោះ​ទាំងពីរ​នាក់ បាន​បដិសេធ ថា ពួកគេ​មិនបាន​ទាស់​គ្នា​រហូត​ដុត​រថយន្ដ ខ្លួនឯង​ឡើយ ពោល​មាន​អ្នក​លួច​ដុត ។ ពួកគេ​បាន​និយាយទៀតថា កាលពី​ថ្ងៃទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ជាង​ចាក់​បេតុង​នៅផ្ទះ​ជួល របស់ខ្លួន​មានទំនាស់​ពាក្យសំដី​ជាមួយ​ពួកគេ  ប៉ុន្ដែ​ក៏​មិនទាន់​ហ៊ាន​ចោទប្រកាន់ថា ជាជាង​ទាំង​នោះឡើយ គឺ​អាស្រ័យ​លើ​សមត្ថ កិច្ច​ជា​អ្នកធ្វើ​ការតាមដាន​និង​ស្រាវជ្រាវ​បន្ដទៀត ។​
​បច្ចុប្បន្ន​រថយន្ដ​ដែល​រង​ការខូចខាត​នេះ ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​រួចហើយ ប្រគល់ ទៅឱ្យ​ម្ចាស់​រថយន្ដ​វិញ ដើម្បី​យកទៅ​ជួសជុល​ប្រើប្រាស់​បន្ដទៀត​៕

250147

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya