បាត់ដំបង ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពី បានឃាត់ខ្លួនជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ជាបន្តបន្ទាប់ពីបទ ចែកចាយថ្នាំញៀន កាលពីវេលាម៉ោង ៣និង ៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា នៅតាមដងផ្លូវ ត្រង់ចំណុច ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
បន្ទាប់ពីបានទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀនរួចមក លោកបានដឹកនាំកម្លាំង ចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ម៉ាត់ វ៉ាន់នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងរឹបអូសបាន ម៉ាទឹក កក១ថង់តូច មានទម្ងន់ស្មើនឹង ០.២០ក្រាម នាំយកមកការិយាល័យជំនាញ ដើម្បីសាកសួរចម្លើយ ។ បន្ទាប់ពីបាន ចម្លើយហើយ សមត្ថកិច្ចបានបន្តទៅចាប់ខ្លួន បក្ខពួកមេក្លោង ២នាក់ទៀត មាន ឈ្មោះ ស៊ុន រ៉ាឌី ហៅគី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងឈ្មោះ ហេង វាសនា ហៅចាប ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង នាំយកមកការិយាល័យជំនាញ ដើម្បីសាកសួរ ៕
» ព័ត៌មានជាតិ » ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន ទៅតុលាការ