ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប្លន់​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​ទៀតហើយ​

ប្លន់​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​ទៀតហើយ​

​ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ ៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ មួយគ្រឿង​ម៉ា​កឡេត ពី​យុវជន​ម្នាក់​បានសម្រេច​ដោយ​សុវត្ថិភាព នៅ​ចំណុច​ទល់មុខ​នឹង អាង​ត​ម្គ​ល់​ទឹក​ពោធិ៍ចិនតុង ផ្លូវ​លេខ​១០៥ ក្នុងភូមិ​តាំងក្រសាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា ម៉ោង ១២ និង ០០​នាទី​យប់​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​ជនរងគ្រោះ ក្នុង​អំពើ​ភ្ជង់​ប្លន់​ខាងលើ មានឈ្មោះ វាំង ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មុនពេល​មាន​ហេតុការណ៍​កើតឡើង គឺ​រូប​ខ្លូន បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កឡេត មិន​ចាំ​ស្លាក​លេខ ជិះ​ធ្វើដំណើរ​ចេញពីផ្ទះ​បំណង​ឆ្ពោះ​ទៅយក​គូ ដណ្តឹង​របស់ខ្លួន មានឈ្មោះ ផល ធា​រី អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ខណៈនោះ យុវជន ជា​គូ​ដណ្តឹង​បាន​ជិះ​មកដល់​កន្លែង​ដែល​ខាង​ស្រី​ណាត់ជួប​នោះ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ ២​គ្រឿង មួយគ្រឿង​ម៉ា​កនិច និង​មួយគ្រឿង​ទៀត​ម៉ាក អឹម​អេស​អិ​ច បាន​ជិះ​មកពី​ក្រោយ ហើយ​ជនសង្ស័យ​ម្នាក់ បាន​ដក​កាំភ្លើង​ធ្វើ​សកម្មភាព​ភ្ជង់​ទៅលើ​យុវជន​រងគ្រោះ ហើយ​គំរាមថា កុំអោយ​ស្រែក​ឆោ​រ​ឡោរ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​បាញ់​សម្លាប់ចោល​។ ឃើញ​ដូចនេះ យុវជន​រង គ្រោះ​ក៏បាន​ចុះ​ពីលើ​ម៉ូតូ​តាម​សម្រួល ហើយ​ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ​ជនរងគ្រោះ​ចេញទៅ​បាត់ ។ ក្រោយ​កើតហេតុ​ភា្ល​មៗ គេ​ឃើញ​មាន​សមត្ថកិច្ច ក៏ដូចជា​កងកម្លាំង​អាវុធហត្ថ បាន​ចុះ​អន្តរាគមន៍​ដល់ កន្លែងកើតហេតុ​ភ្លាមៗ ហើយ​នាំ​ជនរងគ្រោះ​ទៅធ្វើ​ការដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កា​កាប ៕

47

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya