ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាប្លន់ប្រដាប់អាវុធពេលយប់ពីរនាក់ក្នុងចំណោម បក្ខពួក៣នាក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌសហការជាមួយកំលាំង កងរាជអាវុធហត្ថក្រុងបានធ្វើការពួនស្ទាក់ដេញចាប់បានជនសង្ស័យខាងលើបាន ភ្លាមៗបន្ទាប់ពីក្រុមជនសង្ស័យទាំងនោះបានព្យាយាមជិះម៉ូតូរត់គេចពី សមត្ថកិច្ចដែលកំពុងដាក់កំលាំងយាមល្បាតពេលយប់នោះ។
កាលពីវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៤នៅតាមផ្លូវបេតុងក្នុងភូមិក្បាលដំរីសង្កាត់កា កាបខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១មានឈ្មោះលៀងភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជួសជុលរថយន្ដស្នាក់នៅភូមិជន្លង់ម្លូសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិផ្អាវឃុំផ្អាវស្រុកបាធាយចខេត្តកំពង់ចាម។ ទី២មានឈ្មោះវុធ ថាភេទប្រុសអាយុ២០ឆ្នាំមុខរបរជាងជួសជុលរថយន្ដស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកបាទីខេត្តតាកែវ។ ប៉េអិមដកហូតបានម៉ូតូម៉ាកស្កុបពីពណ៌ស្ករស្លាកលេខ។
ជាក់ស្ដែងនៅយប់កើតហេតុនោះដោយមានគេឲ្យការមកថាជនសង្ស័យខាងលើជិះ ម៉ូតូដូចដែលភិនភាគម៉ូតូធ្លាប់ធ្វើសកម្មភាពនាពេលកន្លងមកនោះទើប ក្រុមកំលាំងនៅតាមគោលដៅមានការទាក់ទងគ្នាហើយបានឃើញមុខសញ្ញាដែលគេ ប្រាប់នោះជិះម៉ូតូមកដល់ទើបកំលាំងបានហៅឲ្យឈប់ដើម្បីត្រួត ពិនិត្យ។ ប៉ុន្ដែពេលនោះជនសង្ស័យមិនបានឈប់ឲ្យកំលាំងត្រួតពិនិត្យតាមសម្រួលទេ តែគេបានជិះម៉ូតូរត់គេចទៅវិញ។
ដោយ ឃើញបែបនេះកំលាំងប៉េអិមក៏បានដេញតាមព័ទ្ធចាប់គ្រប់ច្រកល្ហកនៅ ទីបំផុតចាប់បាននៅចំណុចភូមិក្បាលដំរីសង្កាត់កាកាបដែលបានដេញ តាំងពីចំណុចផ្លូវលេខ២០០៤ចំងាយប្រហែលជិតមួយគីឡូម៉ែត្រ។ ពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅសាកសួរបន្ដនៅទីបញ្ជាការកង រាចអាវុធហត្ថក្រុងដើម្បីស្រាវជ្រាវរកការពិតបន្ថែមទៀត ពេលនេះគេមិនទាន់ដឹងថាជនសង្ស័យទាំងពីរនាក់នេះមានជាប់ពាក់ព័ន្ធ បទល្មើសដែរឫក៏អត់នោះទេ៕