កណ្តាល៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ០១៤ នៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ ខណៈទៅងូតទឹក ជាមួយម្តាយ នៅទឹកស្រះ ទល់នឹងមុខផ្ទះ ហើយម្តាយបានឡើងមកមុន ភ្លេចថា កូននៅងូតទឹក ។ ក្មេងស្រីរងគ្រោះ មានឈ្មោះ ម៉ុង ស្រីលី អាយុ១១ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ។ នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះ បានទៅងូតទឹក ជាមួយម្តាយឈ្មោះ ស្រន ទូច អាយុ៣១ឆ្នាំ។ ពេលងូតទឹកហើយ ម្តាយក៏បានឡើងមកមុន ដោយមិនបានចាប់អារម្មណ៍ ភ្លេចថាកូននៅងូតទឹក។ លុះដល់វេលាម៉ោង៦ ទើបដឹងថាបាត់កូន ហើយបានរត់ទៅប្រាប់មេភូមិ និងប្រាប់សម្ថតកិច្ចប៉ុស្តិ៍ ក៏បាននាំកម្លាំងចុះមកដល់កន្លែង ក៏ប្រទះឃើញក្មេងស្រីរងគ្រោះ លង់ទឹកស្លាប់បាត់ទៅហើយ ៕