ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » រថយន្ត​​ឡង់​គ្រី​ស័​របុក​​មនុស្ស​ស្លាប់​​​ត្រូវ​ប៉ូលិស​ឃាត់​​ជាប់

រថយន្ត​​ឡង់​គ្រី​ស័​របុក​​មនុស្ស​ស្លាប់​​​ត្រូវ​ប៉ូលិស​ឃាត់​​ជាប់

​ខេត្ត​កំ​ព​តះ​បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ត្រូវ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​របុក​ម៉ូតូ​ចំ​ពីមុខ​ដ៏​ពេញទំហឹង​ក្នុងទិសដៅ​ផ្ទុយគ្នា ដោយ​ករណី​ដ៏​រន្ធត់​នេះ​បន្ទាប់ពី​កើតឡើង​អ្នកបើកបរ​បង្កហេតុ​បាន​បោះពួយ​រថយន្ត​បំណង​រត់គេច ចៃដន្យ​រថយន្ត​ខូច​ត្រូវ​ប៉ូលិសចរាចរ​ស្ទាក់​ចាប់បាន​ចំងាយ​ពី​ទីតាំង​កើតហេតុ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​។​
គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​០៥​នាទី​រសៀល ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០១៣​ត្រង់ចំណុច​ភូមិ​ក្រាំង​ដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត​។​
ទាក់ទិន​នឹង​ហេតុការណ៍​គ្រោះថ្នាក់​នេះដែរ មន្ត្រី​ប៉ូលិសចរាចរ​ស្រុក​បន្ទាយមាស បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​ជួប​ករណី​ដ៏​ធ្ងន់ធ្ងរ​នេះ គេ​ឃើញ​បុរស​ចំណាស់​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់អែង​ម៉ាក​សេ​១២៥​ពណ៌​ក្រហម​ក្នុងទិសដៅ​ពី​តុ​បូ​ង​ទៅ​ជើង លុះ​មកដល់​ចំណុច កើតហេតុ​គាប់​ជួន​មាន​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​សេរី​ចាស់​បោះពួយ​យ៉ាង​លឿន​មកពី
​ជើង​ក្នុងទិសដៅ​​ព​ញ្ច្រា​ស​គ្នា បើ​យ​រថយន្ត​ក៏​រេ​ចង្កូត​មក​ផ្នែក​ផ្លូវ​អទិភាព​របស់​ម៉ូតូ ទើប​ធ្វើ​ឲ្យ​យានយន្ត​ទាំង​២​គ្រឿង​ជ្រុល​ទៅ​ព្រលះ​គ្នា​ប្រាវ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​បើ​ុ​ង​ដូច​សំឡី​ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​ប្រភពពី​ប៉ូលិស​ដដែល​បានបញ្ជាក់​ទៀតថា ក្រោយពី​បង្កហេតុ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្ចាស់​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ទៅមុខ​បាត់ស្រមោល ទើប​ប៉ូលិស​ស្រុក​បន្ទាយមាស ទាក់ទង​ទៅ​សមត្ថកិច្ច​តាម​គោលដៅ​ផ្សេងៗ​ឲ្យ​ជួយ​ស្ទាក់ចាប់ ទីបំផុត​រថយន្ត​បង្ក​ត្រូវ​ប៉ូលិស​ស្រុក​កំពង់ត្រាច ឃាត់​បាន​ត្រង់ចំណុច​ផ្លូវបំបែក​ឃុំ​អង្គ​សុរភី នៃ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ហើយខ​ណះ​នោះ​អ្នកបើកបរ​រថយន្ត​បាន​រត់ចោល​ឡាន​បាត់ស្រមោល​ឈឹង​តែម្តង​។​ប៉ូលិស​និយាយទៀតថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​មានឈ្មោះ កប សំអុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោងក្រោម ស្រុក​បន្ទាយមាស ខេត្តកំពត ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ac125​ពណ៌​ក្រហម ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ កំពត​2D-8177 ដោយឡែក​រថយន្ត​បង្កហេតុ​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ
ភ្នំពេញ​2D-4847​ក្រោយពី​បើក​គេច​បាន​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​ក៏បាន​ចត​រថយន្ត​ចោល​រួច​គេចខ្លួនបាត់​ឈឹង ទើប​ប៉ូលិស​សម្រេច​អូ​សេថ​យន្ត​បង្ក​នេះ​ទៅកាន់​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​ចរាចរ​ផ្លូវគោក​។​ចំណែក​សព​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​កំពុង​តំកល​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅក្នុង​គេហដ្ឋាន​៕

ណា​រិ​ទ្ធ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya