ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នៅចំណុចកាំជណ្តើរជាន់ទី៣ប្លុកតាន់ប៉ា ផ្លូវលេខ៤៩កែងផ្លូវ១៥៤ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ក្រុមជនសង្ស័យប្រើប្រាស់ថ្នាំញៀនដែលចាប់ប្រមូលបានចំនួន៥នាក់នេះ ទី១ឈ្មោះទេស សានិត កើតឆ្នាំ១៩៩៣ ទីឈ្មោះម៉ាក វណ្ណឌី កើតឆ្នាំ១៩៩១ទី៣ឈ្មោះហៃ សុវណ្ណារិទ្ធ កើតឆ្នាំ១៩៩១ ទី៤ឆ្នាំសុទ្ធខន ប៊ុណ្ណារិទ្ទ កើតឆ្នាំ១៩៩០ ទី៥ឈ្មោះហុង ហេង កើតឆ្នាំ១៩៨៧។ ត្រូវបានដកហូតវត្ថុ តាងប្រដាបៀប្រដាសម្រាប់ជក់មួយចំនួន។ ដើម្បីទប់ស្កាត់រាលបទល្មើសផ្សេងៗនោះកម្លាំងមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់គ្រប់រូបភាពជាក់ស្តែងបានទទួលព័ត៌មានថាមានក្រុមក្មេង ស្ទាវមួយក្រុមកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀននៅចំណុច កើតហេតុនោះទើបកម្លាំងចុះទៅដល់ឃើញជាក់ស្តែងដែលពួកគេទាំងកំពុងតែ ជក់ក៏ឃាត់ខ្លួនទាំងអស់គ្នាបញ្ជូនមកកាន់នគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ដើម្បីចាត់ការទៅតាមនីតិវិធីផងដែរ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ក្រុមអ្នកប្រើប្រាស់ថ្នាំញៀន បាន៥នាក់