ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ រហូត​បន្ត​ទៅបុក​រថ​យន្ត​ថែមទៀត​ ​

ម៉ូតូ​បុក​ម៉ូតូ រហូត​បន្ត​ទៅបុក​រថ​យន្ត​ថែមទៀត​ ​

កណ្តាល ៖ នៅវេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ មុខ​សាលា​អន្តរជាតិ វេស​លែ​ន៍ ផ្លូវ​២១ ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ មនុស្ស​២​នាក់​រងរបួស​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ផ្តើមឡើង​ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា ធ្វើ​ឲ្យ​មួយគ្រឿង​ដួល​កណ្តាលផ្លូវ​ហើយ​មួយគ្រឿង​ទៀត ជ្រុល​ហួស​ទៅបុក​រថយន្ត​។

​មុន​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1L-2538 បើក​ដោយ​ឈ្មោះ ស សា​វីត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្បែរ​កន្លែងកើតហេតុ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា សេ​១១០ ប៊ិច សេរី​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ 1BJ-5473 បើក​ដោយ​ឈ្មោះ គី ពងមាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ជិះ​ពី​ជើង​ទៅ​ត្បូង ច្រាសទិស​គ្នា​បណ្តាល​ឲ្យ ម៉ូតូ​សេ​១១០​ដួល​រងរបួស ចំណែក​សេ​១២៥ បន្ទាប់ពី​ជិះ​បុក​គ្នា​ហើយ​មិន​ដួល មិនទាន់​អស់​ល្បឿន លឿន​ជ្រុល​ទៅបុក​រថយន្ត ម៉ាក តា​កុមា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-7419 បើក​ដោយ​ឈ្មោះ ខឹម សុខ​ខេន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ដែល​បើក​ពី​ជើង​ទៅ​ត្បូង​៕
46

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya