ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​រ៉ឺម៉ក​កង់​បី នាំគ្នា​ព្រួត​វាយ​គ្នា​បណ្តាល​ឲ្យ​ផ្អើល​ដល់​ប៉ូលិស ​

ម៉ូតូ​បុក​រ៉ឺម៉ក​កង់​បី នាំគ្នា​ព្រួត​វាយ​គ្នា​បណ្តាល​ឲ្យ​ផ្អើល​ដល់​ប៉ូលិស ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ បុរស​២​នាក់ និង​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រ៉ឺម៉ក​កង់​បី នៅ​ចំណុច​ផ្លូវកែង បណ្តាល​ឲ្យ​រង​ការខូចខាត ហើយ​ស្ត្រី​ម្នាក់​បាន​ស្ទុះ​ទៅ​វាយ​បុរស​ដែលជា​ម្ចាស់​រ៉ឺម៉ក​កង់​បី នៅ​ចំណុច​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១១៨ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​រ៉ឺម៉ក​កង់​បី​ធ្វើ ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣​ក្នុងទិសដៅ​ព​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុច​ផ្លូវ​លេខ​១១៨ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ម៉ា​កវេ​វ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1L-8079 បើកបរ​ដោយ​បុរស​ម្នាក់ និង​ប្រុស​ស្រី​២​នាក់​ទៀត​ធ្វើដំណើរ​ជាមួយ តាម​បណ្តោយ​ផ្លូវ​លេខ​១១៨ ទិសដៅ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ បាន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពី​ជំ​ហៀ​ង​ពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺម៉ក​រង​ការខូចខាត​យ៉ាងដំណំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ ស្ត្រី​ចិត្តខ្លាំង​ម្នាក់​នោះ បាន​ស្ទុះ​ទៅ​វាយ​បុរស​ដែលជា​អ្នករត់​កង់​បី បណ្តាល​ឲ្យ​ហើម​មុខ​ហើម​មាត់​ថែមទៀត ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya