ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញារង​ខេត្តកំពង់ឆ្នាំង​ពីររូប​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ ​បទល្មើស​នេសាទ​របាំង​និង​លប​សាច់​អួន​នៅ​ឃុំ​ឆ្នុកទ្រូ​ស្រុក​ប្រិ​បូរ​ណ៍​ ​

ព្រះរាជអាជ្ញារង​ខេត្តកំពង់ឆ្នាំង​ពីររូប​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ ​បទល្មើស​នេសាទ​របាំង​និង​លប​សាច់​អួន​នៅ​ឃុំ​ឆ្នុកទ្រូ​ស្រុក​ប្រិ​បូរ​ណ៍​ ​

ខេត្តកំពង់ឆ្នាំង​៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ចំនួន​២​រូប គឺ​លោ​កឯក​ស៊ុន​រស្មី​និង​លោក​សេង​ម៉េង​ស្រ៊ុន កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​របាំង​​សាច់​អួន​ខុសច្បាប់ ចាប់ពី​ចំណុច​ក្រចាប់​រហូតដល់​ចំណុច​គន្ធរ​ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​។ កិច្ចប្រតិបត្តិការ ជំនួស​អោយ​ស្ថាប័ន្ន​ជលផល​នេះ បាន​កំទេចរ​បាំងសាច់​
​អួន​ជាច្រើន​ម៉ែត្រ និង​លប​លូ​សាច់​អួន​១០​មាត់ ។​
​    ​សូម​រំ​ឮ​កថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​ស្ថាប័ន្ន​តុលាការ បាន​ប្រឹងប្រែង​ធ្វើ​ការងារ​ជំនួស​ជល​​ផល ខណៈដែល​ទឹកទន្លេរ​បាន​ស្រក​ជិត​ផុត​ខ្នង​កោះ​ទៅហើយ ដែល​មន្ត្រី​ជំនាញ​ថា របាំង​សាច់​អួន​បាន​​រួញ​ខ្លី​ទៅតាម​ទឹក​ទៅហើយ ។​ទោះយ៉ាងណា​កិច្ចប្រតិបត្តិការ​នេះ គេ​ឃើញ​មន្ត្រី​ជំនាញ​បាន​ទៅ​ចុងក្រោយ​​គេ​បន្ទាប់ពី​លោក​ព្រះរាជអាជ្ញា​បាន​ហៅ​អោយមក​ពិនិត្យមើល​។​
​    ​លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បាន​ថ្លែងអោយដឹងថា​នេះ​ជាការ​លប​ឆ្មក់​ចុះបង្ក្រាប​បទល្មើស​នេសាទ មុន​មួយថ្ងៃ​នៃ​ថ្ងៃ​កំណត់​ផែនការ ព្រោះ​មិន​ដូច​ឆ្នោះ​មិនអាច​បង្ក្រាបបាន​​ឡើយ​ព្រោះតែ​អ្នកនេសាទ​ទាំងនោះ ដឹងខ្លួន​ទាន់​បាននាំគ្នា​ទៅ​ពន្លិច​របាំង​ទាំងនោះ ។ លោក​បាន​បន្ត​​ថាៈ​កិច្ច​បង្ក្រាប​នេះ ក៏បាន​ការឯកភាព ពី​លោក​យូ​ទិ​ត្យ​វឌ្ឍនៈ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដោយបាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០​នាក់​ចុះទៅពិនិត្យ​និង​បាន​បង្ក្រាប​នៅ​ភូមិសាស្ត្រ​ខាងលើនេះ​តែម្តង​។​
​    ​នៅពេល​ចុះទៅ​ដល់​ចំណុច​ក្រចាប់​គេ​បាន​ពិនិត្យឃើញ​មានរ​បាំងសាច់​អួន​វែងៗ​ចាប់ពី​៥០០​ម៉ែត្រ​ដល់​៧០០​ម៉ែត្រ​ដែល​ជនល្មើស​បានដាក់​ទទឹង​ព្រែក​ប៉ប្រះ​ផ្ទៃ​ទឹក​និង​មាន​រហូតដល់​១០​របាំង​។​ក្នុងពេល​ទៅដល់​ចំណុច​នោះ​ក៍​បានឃើញ​កម្មករ​ម្នាក់​កំពុង​អារ​បង្គោល​ទំលាក់​សាច់​អួន​ចុះក្រោម​តាម​​ទឹក​ស្រក​និង កុំអោយ​សម្ថ​កិច្ច​ចំរុះ​ពិនិត្យឃើញ​។​របាំង​សាច់​អួន​នោះ​ជា​របស់​ឈ្មោះ​ឡុង​ស្រូ​យ​។​
​    ​លោក​ព្រះរាជអាជ្ញារង​បានបញ្ជាក់​បន្ថែមថា​ការចុះ​បង្ក្រាប​នៅក្នុង​ការបង្ក្រាប​នាពេលនោះ​សមត្ថកិច្ច​ចំរុះ​ដែល​បាន​ចូល​រួមមាន​នាយរង​សង្កាត់រដ្ឋបាល​ជលផល​បរិបូរ​ណ៌​,​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឆ្នុកទ្រូ​,​និង​កំលាំង​នគរបាល​ស្រុក​បរិបូណ៌​និង​បាន​កាត់​យកតែ​លប​លូ​សាច់​អួន​បាន​ចំនួន​១០​មាត់​ដែលមាន​ប្រវែង​ចាប់ពី​១០​ទៅ​១៥​ម៉ែត្រ​និង​ត្រី​តូចធំ​មួយ​ប្រមាណ​១២០​គីឡូ​ដែល​ជាប់​នៅក្នុង លប​ត្រូវបាន​ចាក់​លែង​ចូលទៅក្នុង​ទន្លេ​វិញ​។​លើសពីនេះ​ទៀត​លោក​ព្រះរាជអាជ្ញារង​បានអោយ​ជំនាញ​​រដ្ឋបាល​ជលផល​សង្កា​ត់​បរិបូរ​ណ៌​ស្រង់​យកឈ្មោះ​ម្ចាស់​របាំង​ទាំងនោះ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​តាម​នីតិវិធី​ច្បាប់​។​
​    ​មន្ត្រី​ជំនាញ​បាន​និយាយថា ពេល​ចុះបង្ក្រាប​នេះ​មាន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​របាំង​បានមក​សុំ​​លោក​ព្រះរាជអាជ្ញារង​ទាំង​២​រូប​ថា​ពួកគាត់​ជា​ជនក្រីក្រ​រស់​តែ​លើ​នេសាទ​នេះ សូមមេត្តា​កុំ​បំផ្លាញ​អី​​ព្រោះ​របាំង​គាត់​មាននៅ​សល់​ខ្លីៗ​ចាប់ពី​១០០​ទី​២០០​ម៉ែត្រ​តែប៉ុណ្ណោះ ។​តែ​យ៉ាងនេះ​ក្តី ក៏​មន្ត្រី​ច្បាប់​ទាំង​ពីរបាន​សុំអោយ​អនុវត្ត​ទី​តាមច្បាប់​ដែរ​៕ ពៅ សុខ​ហ៊ាន​
111222333

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya