កណ្តាល៖ នគរបាលស្រុកអង្គស្នួលសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលពើកបែកចាន បង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀនចំនួន៥នាក់ កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅចំណុចខារ៉ាអូខេភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ។
មុខសញ្ញាទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទី១-ឈ្មោះរី វីរះ ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះលឹម ចន្នូ ភេទស្រី អាយុ២៤ឆ្នាំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរជាអ្នកម៉ាស្សា ទី ៣-ឈ្មោះធី ថា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល មុខរបរមិនពិត ទី៤-ឈ្មោះឈីម ឆាត់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល មុខររបរមិនពិត និងទី៥ ឈ្មោះ ប៊ុន គឹម ហាន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមើលការខុសត្រូវក្លឹប (ស្គីណេតខ្លឹប) ។
ប្រតិបត្តិការបង្ក្រាបក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀន៣កញ្ចប់ប្រភេទម៉ាទឹកកក២កញ្ចប់តូច និង១កញ្ចប់តូចប្រភេទ(WY)ទូរស័ព្ទដៃចំនួន០៣គ្រឿងម៉ាក ណូគានិងអាយហ្វូនហ្វ១គ្រឿង កាំបិតប៉័ងតោ១ និងសម្ភារៈប្រើប្រាស់មួយចំនួន រួមនឹងម៉ូតូ៣គ្រឿង
ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១G.០១៣០ មួយគ្រឿងទៀតម៉ាកវ៉េវអេស ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A.៣៧៣៣ និងម៉ាកគុបជ្រុង៩០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខ៕