ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមច្បាប់ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អ៊ុំ សុវណ្ណរ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងឈ្មោះ អឿន ណុប ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅម្តុំរ៉ាដា ខណ្ឌទួលគោក ចំណែកបក្ខពួក២នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។
មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ ពួកគេបានធ្វើសកម្មភាព ឆក់ទូរស័ព្ទអ្នកដំណើរបានសម្រេច នៅតាមបណ្តោយផ្លូវនរោត្តម ។ បន្ទាប់មកទៀត ពួកគេក៏បានធ្វើសកម្មភាពឆក់កាបូប អ្នកដំណើរបានសម្រេចមួយលើកទៀតនៅជិតស្ថានទូតចិន ។ សកម្មភាពឆក់នោះឋិតនៅក្នុងទឹកដីខណ្ឌចំការមន ហើយ ក្រុមជនសង្ស័យបានជិះម៉ូតូគេចចូលទឹកដីខណ្ឌ៧មករា ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ៧មករា ប្រដេញស្ទាក់រហូត ដល់ទឹកដីខណ្ឌទួលគោក ទើបចាប់ឃាត់ខ្លួនបាននៅចំណុចជិតរង្វង់មូលកាំកូស៊ីធីបាន២នាក់ ដកហូតម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ។ ចំណែកបក្ខពួក២នាក់ទៀតជិះម៉ូតូម៉ាកនិចបានគេចខ្លួនបាត់ ។ ជនសង្ស័យដែលឃាត់ខ្លួនបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាត់ការបន្តតាមនីតិវិធី ៕