ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ មាននៅទូទាំងប្រទេស ១០លើក (យប់ ០៧លើក), មានមនុស្សស្លាប់ ០៨នាក់ (ប្រុស) និងមានមនុស្ស របួសធ្ងន់ ១១នាក់(ស្រី ០១នាក់)។
យោងតាមគេហទំព័រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១០លើក បានបង្កឲ្យខូច ខាតយានយន្តសរុប ២០គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង , រថយន្តធុនតូច ០៩គ្រឿង, រថយន្តធុនធំ ០១គ្រឿង។
ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺ ល្បឿន ០៥លើក, មិនគោរពសិទ្ធិ ០១លើក, មិនប្រកាន់ស្ដាំ ០២លើក, ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាព ១៧នាក់ (យប់ ១៣នាក់)។
រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សរុបចំនួន ៧១០គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ៣៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៤០០គ្រឿង, រថយន្តដឹកទំនិញធុនតូច ១២៨គ្រឿង, រថយន្តដឹកទំនិញធុនធំ ១៤៣គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាលស្រុក ១៦គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ៦៦៤គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ ៣០គ្រឿង៕