ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » មរណភាព​ឧកញ៉ា អ៊ឹង ម៉េង​ជី ជាការ​ខកខាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​០៨ ខែធ្នូ ខាងមុខ ​

មរណភាព​ឧកញ៉ា អ៊ឹង ម៉េង​ជី ជាការ​ខកខាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី​០៨ ខែធ្នូ ខាងមុខ ​

ភ្នំពេញ  ៖ ប្រភពពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤​ខាងមុខ នេះ ឧកញ៉ា អ៊ឹង ម៉េង​ជី នឹងត្រូវ​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​ពី​លោក កែវ មុនី ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅនឹង​បណ្តឹង​របស់​ឧកញ៉ា​មួយរូប ក្នុង​រឿង​ទំនាស់​ដីធ្លី​ដែលមាន ទំហំ​ជិត​១០​ហិកតា ឋិត​នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
​មរណ ភាព​របស់​ឧកញ៉ា អ៊ឹង ម៉េង​ជី គឺជា​ខកខាន​ក្នុងការ​ចូលខ្លួន​ឆ្លើយបំភ្លឺ​ដំណាក់កាល​ចៅក្រម​ស៊ើប សួរ ហើយ​បណ្តឹងអាជ្ញា​នេះ​នឹងត្រូវ​រលត់ ដោយ​មូលហេតុ​មរណភាព ។ នេះ​បើ​យោងតាម​មាត្រា​៧​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ។​
ឃាតក​ដៃដល់​ដែល​បានធ្វើ​សកម្មភាព​បាញ់​ជាច្រើន​គ្រាប់ សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជី កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង ថ្លុកឈាម មាន​ពន្លឺ​ខ្លះៗ​ហើយ ប៉ុន្តែ​មិនបាន​ធ្វើ​អត្ថាធិប្បាយ​បញ្ជាក់​លំអិត​ទេ ដោយ​ប៉ះពាល់​ទៅនឹង​ការ ស៊ើបអង្កេត​របស់​សម​ត្ថ​កិច្ច​តាម​នីតិវិធី ។​
​ប ណ្តឹ​ងរ​បស់​ឧកញ៉ា​មួយរូប​ប្តឹង​ឧកញ៉ា អ៊ឹង ម៉េង​ជី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅនឹង​ទំនាស់​ដីធ្លី អាចជា​ករណី​ស្របគ្នា​ជាមួយនឹង​ការអះអាង​របស់​សមត្ថ​កិច្ច​ថា ឃាតកម្ម​ខាងលើនេះ​កើត ឡើង​ដោយសារ​គំនុំ ហើយ​មាន​គ្រោងការ​ឃាតកម្ម​គិតទុក​ជាមុន ។ ដូច្នេះ​បណ្តឹង​របស់​ឧកញ៉ា​មួយរូប ក៏​ជា​កម្មវត្ថុ​មួយ​ដ៏​សំខាន់​សម្រាប់​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត  ថា​តើ​ឃាតកម្ម​នេះ​កើតឡើង​ដោយសារ គំនុំ​បញ្ហាដីធ្លី​នេះ ឬមួយ​យ៉ាងណា ?
​ប្រភព​គួរ​ឲ្យ​ជឿ​ទុកចិត្តបាន​បង្ហើប​ថា ឧកញ៉ា ឈាង ប៉ាក់​សួរ បាន​ប្តឹង​ឧកញ៉ា អ៊ឹង ម៉េង​ជី ពាក់ព័ន្ធ​ទៅនឹង​ជម្លោះដីធ្លី​ជិត​១០​ហិកតា នៅ​បឹង​បាយាប ហើយ​រឿងនេះ​កំពុង​ឋិត​នៅ​ដៃ​លោក កែវ មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ ។​
​ឧកញ៉ា ឈាង ប៉ាក់​សួរ ធ្លា​ប់មបាន​ទំនាស់​បញ្ហាដីធ្លី​ជាច្រើន​ផងដែរ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ក្នុងនោះ​ធ្លាប់​រំលោភ​យក​ដី​វត្ត និង​ដី​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្នុងករណី​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា អ៊ឹង ម៉េង​ជី រហូត​ឈានដល់​ឃាតក​បាញ់សម្លាប់ បណ្តាល​ឲ្យ​ខកខាន​ចូលខ្លួន ឆ្លើយបំភ្លឺ​តុលាការ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៤​ខាងមុខ អាចជា​រឿង​ឋិត​ក្នុងការ​ស៊ើបអង្កេត​បញ្ហា​ឃាតកម្ម​នេះ ឬមួយ​យ៉ាងណាទេ ព្រោះ​សមត្ថកិច្ច កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​ក្នុង​រឿងនេះ និង​បញ្ជាក់ថា មាន​ពន្លឺ​ខ្លះៗ​ហើយ ៕10259989_1498076723802879_1975765494736424777_n1926635_467299906741939_8906681275670593274_n-600x450

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya