ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ​បើ​ឡានស្ទូច​ប៉ះ​ឡាន​មួយគ្រឿង​ហើយ​ជ្រុល​ប៉ះ​មួយគ្រឿង​ទៀត កៀប​ជាប់​ខ្លួនឯង​របួសធ្ងន់​

​បើ​ឡានស្ទូច​ប៉ះ​ឡាន​មួយគ្រឿង​ហើយ​ជ្រុល​ប៉ះ​មួយគ្រឿង​ទៀត កៀប​ជាប់​ខ្លួនឯង​របួសធ្ងន់​

​ភ្នំពេញ ៖ បើករថយន្ត​ស្ទូច​មួយ​គ្រឿង​ទៅ​ប៉ះ​ជាមួយ​រថយន្ត​បើក​ស្រប​ទិ ស​គ្នា​មួយគ្រឿង​ទៀត  បន្ទាប់មក​បាន​បើករថយន្ត​គេច​ទាំង​ភ័យ​ស្លន់ស្លោ ក៏​ជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត​នៅ​ចំណុចកណ្តាល​ផ្លួ​វ​បែក​ជា​បី បណ្តាលឱ្យ​
​បុរស​បើករថយន្ត​ស្ទូច​ម្នាក់រ​បួស​ធ្ងន់​កៀប​ជាប់​ក្នុង​រថយន្ត ខណៈដែល​បុរស​រូ​ន​នេះ​បើករថយន្ត​ស្ទូច​មួយគ្រឿង​ទៅ​ប៉ះ​ជាមួយ​រថយន្ត​បើក​ស្រប​ទិ ស​គ្នា​មួយគ្រឿង​ទៀត  បន្ទាប់មក​បាន​បើករថយន្ត​គេច​ទាំង​ភ័យ​ស្លន់ស្លោ ក៏​ជ្រុល​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត​ចំណុចកណ្តាល​ផ្លួ​វ​បែក​ជា​បី ។ កាលពី​វេលា​ម៉ោង ៧ និង​៥០​នាទី យប់​ថ្ងៃទី ២៤ វិ​ចិ្ឆ​កា ២០១៤ នៅ​ចំណុច​ផ្លួ​វ​បែក​ជា​បី  ផ្លូវ​៥៩៨ កែង​និង​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តស្ទូច​ម៉ាក​នីសា​ន់ ពណ៌ ស មួយគ្រឿង ពាក់​ស្លាក​លេខ​3A-2270 ជិះ​ដោយ​បុរស​ពីរ​នាក់ បាន​បើកបរ​តាម ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈពេល​កំពុងតែ​បើក​បរ​នោះ ក៏បាន​បើក​ទៅ​ប៉ះ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ទៀត​បន្ទាប់មក​តៃកុង​រថយន្ត ស្ទូច​នោះបាន​បើក​គេច​ទាំង​ភ័យ​ស្លន់ស្លោ  ស្រាប់តែ​បើក​គេច​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបែក​ជា​បី​នោះ រថយន្តស្ទូច​ខាងលើ​ក៏បាន​បើក​ទៅបុក​រថយន្ត​ពីរ​គ្រឿង​ទៀត ដែល​មួយគ្រឿង​ជា​ប្រភេទ​រថយន្ត​កុងតឺន័រ​បើក​មកពី​ផ្លូវ​លេខ​៥៩៨  និង មួយគ្រឿង​ទៀត​រថយន្ត​ទូ​រី​សដឹក​ផ្លែ​ចេក​បើក​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត ស្ទូច​តាមផ្លូវ​ជាតិ​លេខ​៦​បម្រុង​បត់​ឆ្លងផ្លូវ បណ្តាលឱ្យ​រថយន្តស្ទូច​នោះ នៅ​កៀប​ជាប់​ប្រឡោះ​កណ្តាល​រវាង​រថយន្ត​ទាំងពីរ​គ្រឿង និង​បណ្តាលឱ្យ​អ្នកបើកបរ​រថយន្តស្ទូច​កៀប​ជាប់​ក្នុង​រថយន្ត​រងរបួស ធ្ងន់ ។​
​បន្ទាប់ពី​កើតហេតុ​អ្នករួមដំណើរ​ក្នុង​រថយន្តស្ទូច បាន​បើកទ្វារ​រថយន្ត​រត់គេច​បាត់ស្រមោល ចំណែក​តៃកុង​រថយន្តស្ទូច​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ជួយ​គាស់​ចេញពី ក្នុង​រថយន្ត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

ខដេ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya