ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បុរស​បីនាក់​រងរបួស​ធ្ងន់​ស្រាល ​

ឡាន​បុក​ម៉ូតូ បុរស​បីនាក់​រងរបួស​ធ្ងន់​ស្រាល ​

ភ្នំពេញ ៖ បុរស​៣​នាក់ ត្រូវរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ពួកគេ​ជិះ​មូ​តូ​ពីរ​គ្រឿង​ផ្សេងគ្នា មួយគ្រឿង​ម៉ាក​កូន ទា និង​មួយគ្រឿង​ទៀត​ម៉ាក​សង់​សេ​១២៥ ហើយ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា បើក​បុក ពីក្រោយ ពេញទំហឹង នៅ​ចំណុច​ស្តុ​ប​នាគ​វ័​ន្ត ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោង ២២ និង​៣០​នាទី​យប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
នៅមុន​ពេល​មាន​ហេតុការណ៍ កើតឡើង គឺ​ដំបូង​ឡើយ​រូប​ខ្លួន បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CE-3975 រួម​ដំណើរ​ដោយ​បុរស​ទៀត​ពីក្រោយ ជិះ​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​ល្មម លុះ​មកដល់​វេលា​កើតហេតុ​ស្រាប់តែ មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើក​មក​បុក​ពី ក្រោយ​ពេញទំហឹង បណ្តាលអោយ​ដួល​បោក​ផ្ទប់​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់ ចំណែក​ម៉ូតូ​បុរស​រង គ្រោះ ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក កូន​ទា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ធ្វើដំណើរ​ដោយ បុរស​ម្នាក់ ក្នុងទិសដៅ​ស្របគ្នា បណ្តាលអោយ​បុរស​ជា​ម្ចាស់​ម៉ូតូ​កូន​ទា ដួល​រងរបួស​ក្រិចជើង​ខាងស្តាំ ចំណែក ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត រីឯ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន​បាត់ស្រមោល​សូន្យឈឹង​៕258

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya