កំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវឃាតករមិនស្គាល់មុខ ធ្វើសកម្មភាពបាញ់មួយគ្រាប់ត្រង់ក្បាល បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅក្នុងផ្ទះខណៈកំពុងលក់ស្រាបៀរ ឲ្យជនដៃដល់ហើយប៉ុន្មានម៉ោងក្រោយមកកម្លាំងនគរបាលខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យ២នាក់កម្នាក់ជា
កីឡាករប្រដាល់សេរី និងជាឃាតកស៊ីឈ្នួលសម្លាប់មនុស្ស។
អំពើ ឃាតកម្មយ៉ាងសាហាវនេះ បានកើតមានឡើង កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីយោធាស៊ើបការណ៍ អគ្គបញ្ជាការកងទ័ពជើងគោក ប្រចាំស្រុកនោះ បានរាយការណ៍មកថា ជនរងគ្រោះក្នុងករណីបាញ់សម្លាប់ដោយគ្មានញញើតដៃ
ពីសំណាក់ជនដៃដល់ជាឃាតករមានឈ្មោះ សាន់ សឿន ភេទប្រុស អាយុ៦៧ឆ្នាំមានមុខរបរជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះរបស់គាត់ ផ្ទាល់។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មានបុរសម្នាក់បានដើរចូលមកដាស់ជនរងគ្រោះដើម្បីរកទិញស្រាបៀរ កន្លះកែស។ បន្ទាប់ពីបានស្រាបៀរហើយជនដៃដល់បានឱ្យលុយចំនួន២០ដុល្លា និងទាររកសាច់ក្លែបដើម្បីបង្គ្រប់លុយនោះ និងប៊ីយែ២កំប៉ុងបានគាស់គម្របតែអត់ទាន់ផឹកទេ គ្រាន់តែជនរងគ្រោះបែរខ្នងស្រាប់ជនល្មើសបាញ់
មួយគ្រាប់ត្រង់ក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
មន្ត្រី យោធាស៊ើបការណ៍បញ្ជាក់ថា នៅកន្លែងកើតហេតុ សមត្ថកិច្ចរើសបានសំបកគ្រាប់ម៉ាកឡុកមួយ ហើយករណីត្រូវបានគេសង្ស័យ មកពីរឿងគំនុំ ព្រោះជនល្មើសមិនបានប្លន់យកទ្រព្យសម្បត្តិអ្វីទាំងអស់ ក្រោយពីបាញ់រួចរត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលកើតហេតុកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកម្លាំង នគរបាលខេត្ដកំពត ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការរង និងជា ប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យពីរនាក់ ម្នាក់ជាអតីតកីឡាករប្រដាល់សេរីឈ្មោះ ទ្រី គន្ធរ
កាលពីវេលាម៉ោង១២ និង១០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅផ្ទះសំណាក់រីករាយ ក្នុង ភូមិកំពង់ បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្ដកំពត ក្រោយពីជន សង្ស័យទាំងពីរនាក់ បានបាញ់ សម្លាប់បុរសវ័យ៦៧ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ជាម្ចាស់ហាង លក់
ស្រាបៀរ ។
នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសាន់ សឿន អាយុ៦៧ឆ្នាំ បានស្លាប់ភ្លាមៗនៅផ្ទះរបស់ខ្លួន នៅភូមិឃុំ កើតហេតុខាងលើ កាលពីវេលា ម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ក្រោយពីជនសង្ស័យទាំងពីរបាញ់ចំមួយគ្រាប់ត្រូវសៀតផ្កាដោយសារមានជម្លោះពាក្យសំដីជាមួយគ្នា ។ ជនរងគ្រោះនេះមាន
ប្រពន្ធឈ្មោះ ពេជ្រ អាន អាយុជិត ៦០ឆ្នាំ មានកូនម្នាក់ ។
ចំណែកសមត្ថកិច្ច ខេត្ដកំពតឯណេះវិញបានឱ្យដឹងថា ជនដៃដល់នៃអំពើ ឃាតកម្មនេះ ឈ្មោះជួង វណ្ណៈ ហៅអាង៉ោល អាយុ៣៣ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុក បាទីខេត្ដតាកែវ ហើយ បច្ចុប្បន្នរស់នៅម្ដុំបឹង ក្រពើ រាជធានីភ្នំពេញ ។ ដោយជនសង្ស័យទី២ ដែលជាបក្ខពួកឈ្មោះ ទ្រី គន្ធរ ហៅអេឡុង អាយុ៣២ឆ្នាំ អតីត កីឡាប្រដាល់សេរី រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។បើតាមសមត្ថកិច្ច ក្រោយការបាញ់សម្លាប់គេបានដឹងតាមសមត្ថកិច្ចថាមានករណីនេះកើតឡើងព្រោះតែជម្លោះពាក្យសំដីជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួនទៅ ស្នាក់នៅផ្ទះសំណាក់រីករាយ ក្នុងក្រុងកំពត ក៏ត្រូវសមត្ថកិច្ចចាប់ បានទីនោះ តែម្ដង ដោយដកហូតកាំភ្លើងខ្លីកា៥៩មួយដើម ដែលមាន១៤គ្រាប់ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរខាងលើនេះបានសារភាពថា ពួកខ្លួនជាឃាតកស៊ីឈ្នួលសម្លាប់មនុស្សឲ្យគេយកកម្រៃ ប៉ុន្តែជនទាំងពីរនេះនៅមិនទាន់ឆ្លើយប្រាប់ថាអ្នកជួល ឬនៅពីក្រោយខ្នងនោះជាអ្នកណានោះទេ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចខេត្ដកំពត ប្រគល់ឱ្យសមត្ថកិច្ចខេត្ដកំពង់ស្ពឺ ដែលជាម្ចាស់ ករណី យកទៅចាត់ការតាមផ្លូវច្បាប់៕
» Breaking News, ព័ត៌មានជាតិ » គោះទ្វារហៅម្ចាស់ផ្ទះទិញស្រាបៀររួចបាញ់សម្លាប់ ប៉ូលិសចាប់បាន២នាក់ម្នាក់ជាកីឡាប្រដាល់សេរី