ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ ​

ស្ត្រី​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ ​

កណ្តាល​៖ ស្ត្រី​ម្នាក់ ព្រោះតែ​តូចចិត្ត ដោយសារ​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ  បាន​ចងក ធ្វើអត្តឃាត​ខ្លួនឯង បានសម្រេច កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច ភូមិ​ព្រែ​ករាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ។
​ស្ត្រី​ដែល​គិត​ខ្លី​ចងក សម្លាប់​ខ្លួនឯង​ខាងលើនេះ ឈ្មោះ ឈួន ស៊ុន​ណា​រី ភេទ​ស្រី អាយុ ៥១​ឆ្នាំ អាសយដ្ឋាន​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​.​សង្កាត់ កើតហេតុ​ខាងលើ ទីលំនៅ​អចិន្ត្រៃយ៍ ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ មុខរបរ មន្ត្រី​សង្គមកិច្ច​ខេត្តកណ្តាល​
ក្រោយពី​ការ​សួរ​បំភ្លឺ​ប្តី​របស់​ជនរងគ្រោះ ទើប​ដឹងថា ស្ត្រី​ខាងលើ មាន​ជម្ងឺ​ប្រចាំកាយ​(​លើសឈាម និង សតិ​មិនសូវ​ល្អ​) ទើប​បណ្តាល​ឲ្យ​គាត់​ចងក សម្លាប់​ខ្លួនឯង​បែបនេះ ។​
​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បញ្ជាក់ថា សព​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ៕51

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya