ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ត្រូវ​ម៉ូតូ​បុក សន្លប់​កណ្តាលផ្លូវ ត្រូវ​ឡាន​២​គ្រឿង​កិន​បន្ថែម​ដាច់​ក្បាល​យ៉ាង​អាណោច​អាធ​ម័​

ស្ត្រី​ម្នាក់​ត្រូវ​ម៉ូតូ​បុក សន្លប់​កណ្តាលផ្លូវ ត្រូវ​ឡាន​២​គ្រឿង​កិន​បន្ថែម​ដាច់​ក្បាល​យ៉ាង​អាណោច​អាធ​ម័​

​ភ្នំពេញ​: ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ​តែឯង ត្រូវ​ម៉ូតូ​មួយគ្រឿង​បើក​មក​បុក​បណ្តាលឱ្យ​សន្លប់​កណ្តាល​ថ្នល់ គ្មាន​អ្នកណា​ចិត្តធម៌​ជួយ​យក​គាត់​ចេញពី​ផ្លូវត្រូវ​រថយន្ត​មួយគ្រឿង​បើក​មកដល់​កិន​ពីលើ​ស្ត្រី​រងគ្រោះ​ដាច់​ក្បាល និង​បែក​សាច់​ដៃ ខណៈដែល​មេឃ​ក៏​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង ហើយ​ក៏មាន​រថយន្ត​បែន​មួយគ្រឿង ទៀត​បើក​មក​កិន​បន្ថែម​ពីលើ​សាកសព​ស្ត្រី​ខាងលើ ជាប់​បំណែក​សាកសព​ស្ត្រី​រងគ្រោះ​ទៅជា​មួយ​ផងដែរ ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​២​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវ​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើក​ទៅ​អស់​នៅសល់តែ​បំណែក​សព​ស្ត្រី​រងគ្រោះ ដាច់​ក្បាល​ស្លាប់ ត្រូវបាន​សមត្ថកិច្ច​ប្រមូល​វិច​ខ្ចប់​យកទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ៍ចិនតុង ដើម្បី​ស្វែងរក​ក្រុមគ្រួសារ​៕

ចថរ

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya