ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៥០នាទីយប់ នៅចំណុចផ្ទះជួលក្រោយវត្តសន្សំកុសល តាមផ្លូវBT ស្ថិតក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
បុរសម្នាក់ត្រូវបងនិងពូនារីជាសង្សារព្រួតគ្នាវាយ ហើយគប់ នឹងដុំថ្ម បណ្តាលឱ្យរងរបួសត្រង់ចង្ការ និងសៀតផ្កាខាងឆ្វេង ខណៈបុរសរូបនេះមកទទួលនារីជាសង្សារទៅលេងផ្ទះ និងក្រុមគ្រួសាររបស់ខ្លួន ។
បុរសរងគ្រោះមានឈ្មោះ អ៊ូ សំបាន ភេទប្រុស អាយុ២៤ឆ្នាំ រសនៅក្នុងភូមិ-សង្កាត់ កើតហេតុ ។
ប្រភព័ត៌មានបានឱ្យដឹងថា បុរសរងគ្រោះ និងនារីជាសង្សារស្រលាញ់គ្នា និងបានរស់នៅជាមួយគ្នាម្តងម្កាលដូចជាប្តីប្រពន្ធទៅហើយ គ្រាន់តែអ្នកទាំងពីរមិនបានរៀបការតាមផ្លូវច្បាប់ ហើយបងប្អូនសាច់ញាតិខាងនារីជាសង្សារមិនពេញចិត្តបុរសរងគ្រោះ នោះទេ ។
នៅមុនពេលកើតហេតុ នារីជាសង្សារបានទូរស័ព្ទឱ្យបុរសរងគ្រោះ យកម៉ូតូមកឌុបនាងទៅលេងក្រុមគ្រួសារបុរសរងគ្រោះដែលរស់នៅក្នុង ភូមិ-សង្កាត់ជាមួយគ្នា បន្ទាបពីទទួលទូរស័ព្ទនារីជាសង្សារប្រាប់ថាឱ្យមកទទួលយកមកលេង ផ្ទះរបស់ខ្លួននោះ បុរសរងគ្រោះក៏បានទាញម៉ូតូជិះទៅឌុបនារីជាសង្សារភ្លាមៗតែម្តង ។ ខណៈបុរសរងគ្រោះជិះមកដល់មុខផ្ទះជួលដែលនារីជាសង្សារជួលស្នាក់ ជាមួយក្រុមគ្រួសាររបស់នាងនោះ ក៏ស្រាប់តែត្រូវបងប្រុស រួមជាមួយ ពូរបស់នារីជាសង្សារ ដែលមិនពេញចិត្តបុរសរងគ្រោះផងនោះ បានចេញមកមកវាយ និងយកដុំថ្ម គប់បុរសរងគ្រោះ បណ្តាលឱ្យរងរបួសចំចង្ការ និង សៀតផ្កាខាងឆ្វេង ។ ឃើញដូច្នេះយាយរបស់នារីរងគ្រោះបានចេញមកឃាត់កុំឱ្យវាយ តប់គ្នា ក៏បណ្តាលឱ្យរងរបួសដៃ ផងដែរ ៕
» ព័ត៌មានជាតិ » បុរសម្នាក់ បងប្រុសរួមជាមួយពូនារី ជាសង្សារ ព្រួតគ្នាវាយរងរបួស