ខេត្តកំពង់ឆ្នាំង៖អ្នករត់ម៉ូតូឌុបម្នាក់និងអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនពេលពួកគេមករកទិញថ្នាំញៀន។ករណីបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងនៅ ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៤នៅចំណុចមុខវត្តធម្មយុត្តិក្នុងភូមិធម្មយុត្តិសង្កាត់ប្អេរក្រុងកំពង់ឆ្នាំង។
លោកស្រីមាសសុម៉ាលីនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថាជនសង្ស័យទាំង២នាក់ខាងលើនេះ១ឈ្មោះសុវណ្ណម៉ៅអាយុ១៨ឆ្នាំជាអ្នកប្រើប្រើប្រាស់គ្រឿងញៀនរស់នៅភូមិព្រៃខ្មែរឃុំរលាប្អៀរស្រុករលាប្អៀរ២ឈ្មោះសូសំណាងអាយុ២៩ឆ្នាំជាអ្នករត់ម៉ូតូឌុបរស់នៅក្នុងភូមិឃុំជាមួយគ្នា។
មុនពេលចាប់ខ្លួនឈ្មោះសុវណ្ណម៉ៅបានហៅម៉ូតូឌុបឈ្មោះសូសំណាងជិះពីព្រៃខ្មែរមកកាន់ក្រុងកំពង់ឆ្នាំងក្នុងតម្លៃទៅមកថ្លៃ១ម៉ឺនរៀលតែមិនប្រាប់ថាមកធ្វើអីឡើយ។ពេលមកដល់ចំណុចមុខវត្តធម្មយុត្តិឈ្មោះសុវណ្ណម៉ៅបានទូរសព្ទ័រកមេចែកចាយគ្រឿងញៀននៅពេលនោះដែរមានប្រជាពលរដ្ឋបានដឹងបានទូរសព្ទ័រាយការណ៍ជូនសមត្ថកិច្ចជំនាញហើយបានក្លែងធ្វើជាមេចែកចាយថ្នាំញៀនក៏បានមកដល់សួរនាំលក់ថ្នាំញៀនទើបឈានដល់ការចាប់ខ្លួនពួកគេទាំង២នាក់តែម្តង។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះសុវណ្ណម៉ៅបានសារភាពថារូបគេពិតជាបានមករកទិញថ្នាំញៀនមែនគឺមានមិត្តភ័ក្រមានអោយលុយចំនួន៥ម៉ឺនរៀលមករកទិញថ្នាំញៀនអោយគេចំនួន១ហ៊ុន(រង្វាស់ទម្ងន់គេថ្លឹងតាមជញ្ជីងថ្លឹងមាស)។ចំណែកឈ្មោះសូសំណាងឆ្លើយថាគេជាអ្នករត់ម៉ូតូឌុបមិនបានដឹងខ្លួនជាមុនថាគេអោយឌុបមករកទិញថ្នាំញៀននោះឡើយបើដឹងមុនក៏គេមិនឌុបមកដែរ
ហេតុនេះសូមសមត្ថកិច្ចជួយផ្តល់យុត្តិធម៏អោយរូបគេផង ។
វត្ថុតាងដែលសមត្ថកិច្ចដលហូតបានមាន៖ម៉ូតូស៊េរីឆ្នាំ២០១៣មូយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង1C-8381លុយ៥ម៉ឺនរៀលកាបូបដាក់លុយ២មួកនគរបាល១និងទូរសព្ទ័ដៃ២គ្រឿង។ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមផ្លូវច្បាប់បញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមនីតិវិធី៕ ពៅ សុខហ៊ាន
» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ម្នាក់ជាអ្នករត់ម៉ូតូឌុបម្នាក់ទៀតជាអ្នករកទិញថ្នាំញៀនត្រូវបានសមត្ថកិច្ចចាប់ខ្លួន